បរទេស៖ វីរបុរសក្រុមអ្នកមានបុណ្យ  Barcelona កីឡាករ Lionel Messi មិនមានគម្រោងវិលត្រឡប់ទៅកាន់​ក្លឹប​យក្សកាតាឡាននាពេលអនាគតក្នុងនាមកីឡាកររឺក្នុងនាមជាតួនាទីអ្វីផ្សងនៅក្នុងក្លឹបនោះទេយោងគេហទំព័រអេស្បាញ AS បានចុះផ្សាយ។ គួររំលឹកថាMessi សុខចិត្តកាត់បន្ថយប្រាក់ឈ្នួលរហូតដល់ទៅ ៥០% ដើម្បី​បន្តស្នាក់នៅទឹកដី Camp Nou នៅរដូវក្តៅនេះ ប៉ុន្តែលក្ខខណ្ឌហិរញ្ញវត្ថុរបស់ La Liga បានធ្វើឱ្យ​គាត់​មិនអាចបន្តនៅ ជាមួយក្លឹបដែលរូបគេចំណាយពេលអស់ជាង១៨ឆ្នាំ ។

Eto'o: The passing of time changes us all, but it has improved Messi | Marca

ចាប់តាំងពីពេលនោះមក Messi បានស៊ូទ្រាំនឹងព្យាយាមការចាប់ផ្តើមទទួលយកអាជីពថ្មី​ជាមួយ ក្លឹប យក្សបារាំង Paris Saint-Germain ខណៈប្រធានក្លឹប Barcelona លោក Joan Laporta បានប្រាប់ ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនវ័យ២៤ ឆ្នាំរូបនេះឱ្យដើរតាមគន្លងរបស់អតីតមិត្តរួមក្រុម Xavi និង Dani Alves ដែលកំពុងមានវត្តមានមកជួយក្រុមនាពេលបច្ចុប្បន្នវិញ ដែលម្នាក់ជាកីឡាករនិង ម្នាក់ ទៀតជាគ្រូបង្វឹក ។

La Liga website removes Lionel Messi from Barcelona squad | Barca Universal

ប្រភពខាងលើបន្តថាៈ Messi បច្ចុប្បន្នកំពុងតែ ផ្តោតតែលើការជួយក្លឹបPSGអោយសម្រេចជោគជ័យ​ក្រោម​​ការដឹកនាំរបស់លោក Mauricio Pochettino ស្របពេលក្រុមគ្រួសាររបស់ម្ចាស់​ពានរង្វាន់​បាល់​មាស​៦សម័យ( Ballon d’Or) ឥឡូវនេះពួកគេក៏កំពុងតែមាន ទីលំនៅអចិន្រ្តៃយ៏នៅក្នុងរដ្ឋធានី​ប្រទេស​បារាំ​ង​ផងដែរ។Messi ទើបតែបានរកគ្រាប់បាល់ជាលើកដំបូងនៅរដូវកាលថ្មីនេះសម្រាប់ក្របខណ្ឌ  Ligue -១ សម្រាប់ការប៉ុនប៉ងព្យាយាមដល់ទៅ៦ដងពេលទទួលបានជ័យជម្នះដោយលទ្ធផល ៣ទល់​និង​១ លើ ក្រុមភ្ញៀវNantes កាលពីចុងសប្តាហ៍មុន៕

 

ប្រភពព័ត៍មាន៖ Sportsmole