បរទេស៖ Paris Saint-Germain មានបំណងចង់បានអតីតអ្នកចាត់ការទូទៅរបស់ក្លឹបអធិរាជស  Real Madrid លោក Zinedine Zidane ដើម្បីមកជំនួសតំណែងលោក Mauricio Pochettino ដែលអាចផ្លាស់ទៅដឹក​នាំ​ក្រុមបិសាចក្រហមMan.Utdនាពេលខាងមុខ ។

Manchester United questions answered as Mauricio Pochettino interested in  manager's job - Manchester Evening News

បន្ទាប់ពីចែកផ្លូវគ្នាជាមួយលោក Ole Gunnar Solskjaer កាលពីថ្ងៃអាទិត្យ អតីតគ្រូបង្វឹកមាន់ខ្នា​យ​មាសTottenhamសញ្ជាតិអាហ្សង់ទីនលោកPochettinoត្រូវបានផ្សារភ្ជាប់ជាមួយនឹងតំណែងដែលកំពុង​នៅទំនេរ ស្របពេល ក្រុមយក្សបារាំងត្រូវបានបណ្តាញសារពត៌មានThe Mirrror  ចុះផ្សាយថា​បាន​និងកំពុងរៀបចំ​បេក្ខ​ភាព​គ្រូបង្វឹកលំដាប់ពិភពលោកដើម្បីជំនួសរូបគេ។ យោងតាមសារព័ត៌មាន The Mirror បានឲ្យដឹងថា Les Parisiens បានកំណត់គោលដៅរបស់ពួកគេ​លើវីរបុរសក្រុមជម្រើសជាតិបារាំងដែលបានបានបដិសេធសំណើរទៅ ដឹកនាំ Man. United រួចទៅ​ហើយ។

Pochettino top of Man Utd manager wish list to replace Solskjaer and PSG  coach is open to move | Goal.com

ប្រភពខាងលើបន្ថែមថាៈ Pochettino បាននិងកំពុងក្លាយជាបេក្ខភាពនាំមុខគេ ស្របពេលសាម៉ីខ្លួនក៏​មាន​​ឆន្ទៈ​ចង់ចាកចេញពីក្លឹបនៅលីគកំពូលបារាំង ភ្លាមៗ ប្រសិនក្រុមប្រឹក្សាភិបាលក្លឹបបើកការពិភាក្សា ជាមួយរូបលោក។សម្រាប់ពេលបច្ចុប្បន្នបុរសសញ្ជាតិបារំាងលោកZinedine Zidane មិនមានការងារ​ដឹកនាំក្រោយបបញ្ចប់រជ្ជកាលដឹកនាំជាលើកពីរកាលពីរដូវក្តៅកន្លងទៅ និងមានស្នាដៃលេច ធ្លោក្រោយ​ជួយ​អោយពួកគេឈ្នះពាន La Liga ពីរដង និងពានរង្វាន់ Champions League បីដងជាប់​គ្នា​ចន្លោះ ​ឆ្នាំ ២០១៦ និង ២០១៨៕

 

ប្រភពព័ត៍មាន៖ Sportsmole