បរទេស៖ លោក Thomas Tuchel បាននិយាយ​ថា Chelsea បាន​បង្ហាញ​ពី​ទម្រង់លេង​ក្នុងកម្រិត​កំពូល ខណៈ​ដែល​ក្រុម​ម្ចាស់​ការ​ពារ​ជើង​​ឯក Champions League មួយនេះ បានកក់​កៅអី​របស់ពួក​គេ ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ តាមរយៈ​ការ​លត់ក្រុម Juventus យ៉ាង​ចាស់​ដៃក្នុង​លទ្ធផល ៤-០ កាលពីថ្ងៃ​អង្គារ​។

ក្រុម​របស់​លោក Tuchel បាន​រក​គ្រាប់បាល់​នាំមុខ​មុន​ នៅពេល​ដែលការ​ធ្វើ​ឲ្យ​បាល់​ប៉ះ​ដៃ​របស់​កីឡាករ Antonio Rudiger បាន​គេ​ចផុត​ពីការ​រង​ពីន័យ នៅមុន​ពេល Trevoh Chalobah រក​គ្រាប់បាល់​បើកឆាក​នៅ​តង់ទី​១ នាកីឡដ្ឋាន Stamford Bridge​។ ក្រុម​សេះ​បង្កង់ Juventus មិនអាច​ធ្វើការ​វាយ​បក​​វិញ​បាន​ឡើយ ខណៈ​ដែល​កីឡាករ Reece James, Callum Hudson-Odoi និង Timo Werner សុទ្ធ​សឹង​បាន​ស៊ុត​បាល់បញ្ចូល​ទី​ ដើម្បី​ជួយ​ឲ្យ​ក្រុម Chelsea ឡើង​ឈរ​លើកំពូល​តារាង​នៃ​ពូល H​។ Chelsea កំពុង​ឈរ​ពីលើ​​ក្រុម Juventus ដោយ​សារ​តែ​គ្រាប់បាល់​ស៊ុត​បញ្ចូល​ទី ហើយ​និង​មាន​សុវត្ថិភាពក្នុងការ​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​១ ប្រសិន​បើ​ពួកគេ​ដណ្តើម​បាន​ជ័យ​ជម្នះ​លើ​ទឹកដីក្រុម Zenit Saint Petersburg ក្នុង​ការ​ប្រកួត​ចុងក្រោយ​ក្នុង​ពូល របស់ពួកគេ​នៅថ្ងៃ​ទី​៨ ខែ​ធ្នូ​។

នេះគឺ​ជាការ​បង្ហាញពី​ទម្រង់​លេង​ដ៏រឹងមាំ​របស់ Chelsea ដែល​មិនស្គាល់​ចាញ់​សោះ​ពីការ​​ប្រកួត​១០​លើក​ចុងក្រោយ ក្នុង​រាល់​យុទ្ធ​នា​​ការ​ទាំង​អស់ បើ​គិត​ចាប់​តាំងពី​​ចាញ់​ក្រុម Juventus ១-០ កាលពី​ខែ​កញ្ញា​។ លោក Tuchel បាន​ឲ្យដឹងថា៖ «វា​ជា​​​ការ​បង្ហាញពី​ទម្រង់លេង​យ៉ាង​ល្អ​។ យើង​ចង់​រក្សា​ការ​អត់​ធ្មត់ ប៉ុន្តែ ក៏មិន​ដេក​លក់​ផង​ដែរ ហេតុនេះ វា​ការ​ប្រជែងមួយ​ក្នុងការមានទាំង​២​ចំណុច​»​​។ យើង​ធ្វើ​បាន​យ៉ាងល្អ ហើយ​គួរ​ឲ្យ​សរសើរ​ចំពោះ​ទម្រង់​លេង​ដ៏​អស្ចារ្យ​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia