បរទេស៖ Man United នឹងត្រូវចំណាយប្រាក់ប្រមាណ ១០ លានផោនសម្រាប់ក្លឹប Paris Saint-Germain ប្រសិនបើពួកគេចង់បញ្ចប់កុងត្រាគ្រូបង្វឹកលោក Mauricio Pochettino មកដឹកនាំពួកគេអោយបានកាន់តែឆាប់តាមដែលអាចធ្វើទៅបានយោងគេហទំព័រ The Mirror បានចុះផ្សាយ។
គួរបញ្ជាក់ថាកាលពីថ្ងៃអាទិត្យ Man United បានប្រកាសជាផ្លូវការណ៏ពីការចែកផ្លូវគ្នាជាមួយគ្រូបង្វឹកលោក Ole Gunnar Solskjaer ដែលហេតុផលនេះគឺបានតម្រូវអោយក្លឹបកំពុងតែសម្លឹងរកគ្រូបង្វឹកបណ្តោះអាសន្ន ខណៈក្លឹប បានតែងតាំងលោកMichael Carrickជាអ្នកទទួលខុសត្រូវបណ្តោះអាសន្ននាពេលនេះ។
ទោះយ៉ាងណាងអ្នកចាត់ការសញ្ជាតិអាហ្សង់ទីនលោកPochettino កំពុងបើកចំហរឪកាសសម្រាប់ការផ្លាស់ប្តូរមកកាន់ទឹកដី Old Trafford ប្រសិនមានកិច្ចព្រមព្រៀងណាមួយត្រូវបានស្នើឡើងរវាងភាគីពាក់ព័ន្ធជាពិសេសគឺរវាងក្លឹបPSG និងMan.Utdសម្រាប់គ្រូបង្វឹកវ័យ៤៩ឆ្នាំរូបនេះ៕
ប្រភពព័ត៍មាន៖ Sportsmole