បរទេស៖​ Paris Saint-Germain សម្លឹងឪកាសផ្តួលក្រុមគូប្រជែង Man. City សម្រាប់ការប្រកួតនៅក្របខណ្ឌ Champions League លើកទីពីរនៅ​ថ្ងៃ​ពុធ​នា​កីឡដ្ឋាន Etihad។ គួរបញ្ជាក់ថាក្រុមលោក Pep Guardiola បានបរាជ័យក្នុងលទ្ធផល ២ទល់និង០អំឡុងពេលយុទ្ធនាការប្រកួតជម្រុះក្នុងពូល​របស់ពួក​គេ​​ក្នុង​រដ្ឋធានីបារាំងកាលពីពីរខែមុនខណៈ Lionel Messi មានឪកាសរកបានគ្រាប់បាល់​លើកដំបូង​របស់​ខ្លួនសម្រាប់ព្រឹត្តការណ៏ដ៏ធំនេះ។

Lionel Messi reveals his favourites to win 2021/22 Champions League

ម្ចាស់ពានបាល់មាស៦សម័យ(Ballon d’Or) ក៏បានស៊ុតបញ្ចូលទីលើកដំបូងនៅក្របខណ្ឌ  Ligue-១ ទល់នឹង Nantes នៅចុងសប្តាហ៍មុនផងដេរ ។ គួររំលឹកថារយៈ ពេលកន្លងមក Messi ​កំលុងពេលលេងអោយBarcelona និង PSG បានជួយអោយ​ពួក​គេឈ្នះ៦លើកនិងចាញ់១ដង ក្នុងចំណោម 7 ប្រកួតរបស់គេទល់នឹង Man City ហើយស៊ុត​បញ្ចូល​ទីបានចំនួន ៩ គ្រាប់ (ស៊ុតបញ្ចូលទីបាន ៧ ដង និង assists ពីរដង)។

Lionel Messi finally scores his first Ligue 1 goal as PSG overcome Keylor  Navas red card in win over Nantes - CBSSports.com

ការស៊ុតបាល់បញ្ចូលទីចំនួន ៧ គ្រាប់របស់កីឡាករវ័យ ៣៤ ឆ្នាំរូបនេះប្រឆាំងនឹងក្រុម Man City គឺជា​គ្រាប់បាល់ដែលប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះរកបានច្រើនបំផុតទីពីរ ទល់នឹងក្លឹប​អង់គ្លេស​ក្នុងក្របខ័ណ្ឌ Champions League ខណៈMessi រកបាន ដល់ទៅ៩គ្រាប់ពោល គឺច្រើនបំផុត​ពេល​ជួប Arsenal។ ដូច្នេះលោក Guardiolaត្រៀមរៀបចំផែនការសំខាន់ ដើម្បីបញ្ឈប់ការបង្កើតកំនត់ត្រាថ្មី​បន្ថែម​ទៀតសម្រាប់អតីតតារាឆ្នើមរបស់លោករូបនេះ៕

 

ប្រភពព័ត៍មាន៖ Sportsmole