បរទេស៖​ Thomas Tuchel បានបំបែកកំណត់ត្រាអតីតគ្រូបង្វឹកលោក Jose Mourinho សម្រាប់កំនត់ត្រា មិនអោយរបូតគ្រាប់បាល់ច្រើនបំផុតក្នុង៥០ប្រកួតដំបូងបន្ទាប់ពីដឹកនាំក្រុមតោខៀវ Chelsea បំបាក់ក្រុមភ្ញៀវមក ពីអ៊ីតាលីគឺ Juventusក្នុងលទ្ធផល ៤ទល់និង០សម្រាប់ ការប្រកួត Champions League កាលពីថ្ងៃអង្គារ។

Thomas Tuchel defeated José Mourinho to set an impressive record as Chelsea beat Juventus - ALEXA TIMES

ម្ចាស់ជើងឯកទ្វីបអឺរ៉ុបChelsea បានបញ្ចេញសារទៅកាន់ក្លឹបគូប្រជែងដ៏ទៃទៀតថាពួកគេនៅតែ បង្ហាញ ទម្រង់លេងបានល្អ ក្រោយពីTrevoh Chalobah, Reece James, Callum Hudson-Odoi និង Timo Wernerជាអ្នកដែលរកគ្រាប់បាល់សម្រាប់ជ័យជំនះ​ក្នុងការប្រកួតវគ្គជម្រុះក្នុងពូលនាកីឡាដ្ឋាន Stamford Bridge នេះដើម្បីត្រៀមបន្តទៅវគ្គ១៦ក្រុមចុងក្រោយ។

Chelsea reach Champions League last 16 after Juve rout · The42

មានន័យថាការប្រកួតគ្រប់ក្របខណ្ឌលើកទី៥០ ដែលលោក Tuchelដឹកនាំគឺមានកំនត់ត្រាឈ្នះ៣២ដង និង​បាន​រក្សាមិនអោយដៃគូប្រគួតស៊ុតបញ្ចូលទីបាន (Clean Sheet) រហូត៣១លើក និងរបូតគ្រាប់ បាល់ចូលទីតែ ២៤ដងប៉ុណ្ណោះ។ខណៈលោក Mourinhoមានកំនត់ត្រាចូល មកដឹកនាំChelsea ដំបូងនៅឆ្នាំ២០០៤ របូតគ្រាប់បាល់រហូតដល់ទៅ ២៧ គ្រាប់ក្រោយដឹកនាំបាន៥០ ប្រកួត។វាក៏ជា កំនត់ត្រាដែល ល្អបំផុតផង ដែរសម្រាប់លោកTuchel ខណៈមិនធ្លាប់មានគ្រូបង្វឹកនៅលីកកំពូលអង់ គ្លេសរូបណាធ្លាប់ធ្វើបាននោះទេ នា ពេលកន្លងមក ក្រៅពីបុរសសញ្ជាតិព័រទុយហ្គាល់ខាងលើនេះ៕

ប្រភពព័ត៍មាន៖ Metro