បរទេស៖ គ្រាប់បាល់​ស៊ុត​បញ្ចូល​ទីនៅ​តង់ទី​២ពី​សំណាក់កីឡាករ Thiago Alcantara និង Mohamed Salah បាន​ជួយ​ឲ្យក្រុម​ខ្លាំង Liverpool ដណ្តើម​បាន​ជ័យ​ជម្នះក្នុង​លទ្ធផល ២-០ លើក្រុម Porto ដើម្បីរក្សា​កំណត់ត្រា​យ៉ាងល្អ​ឥត​ខ្ចោះ​របស់ពួកគេ​១ឥឥ% ក្នុងក្រប​ខ័ណ្ឌ Champions League ពូល B កាលពីថ្ងៃពុធ​។

Liverpool FC News and LFC transfer rumours - This Is Anfield

Porto ដែល​បាន​​ចាប់ផ្តើម​ការ​ប្រកួត​ដោយ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ​២ បន្ទាប់​ពីក្រុម Liverpool នោះ បាន​ខ្ជះ​ខ្ជាយ​ឱកាស​ជាច្រើន​នៅ​ក្នុង​តង់ទី​១ ហើយ​ចុងក្រោយ​បែរ​ជា​ជួប​ការ​ខកចិត្ត​ទៅ​វិញ​។ កំណត់ត្រា​របស់ពួក​គេ ពេល​ប្រកួត​ជាមួយនឹងក្រុម Liverpool បច្ចុប្បន្ន មាន​១០​ប្រកួត ដោយស្មើ​៣លើក និង​ចាញ់​៧លើក​។

Liverpool FC News and LFC transfer rumours - This Is Anfield

ក្រុមរ​បស់​លោក Jurgen Klopp រក​បាន​១៥ពិន្ទុ​ពេញ​ពីការ​ប្រកួត​៥​លើក និង​​បាន​តាម​ស្មើ​កំណត់​ត្រា​ដ៏គួរ​ឲ្យកត់សម្គាល់​មួយ ខណៈ​ដែលពួកគេបានក្លាយ​ជា​ក្រុម​អង់គ្លេស​ដំបូង​គេ ក្នុងការ​​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់ ក្នុង​ការ​ប្រកួត​១៦​លើក​​ជាប់​ៗ​គ្នា ក្នុង​រាល់យុទ្ធនាការ​ទាំង​អស់ បើគិត​ចាប់​តាំងពី​ក្រុម Wolverhampton Wanderers ធ្វើបានក្នុង​ឆ្នាំ​១៩៣៩៕

ប្រភព​ព័ត៌​មាន៖ Channel News Asia