បរទេស៖ បិសាចក្រហម Manchester United កំពុង​តែ​ពិភាក្សា​​យ៉ាង​ក្តៅគគុក​ជាមួយនឹង​លោក Ralf Rangnick ជុំ​វិញ​ការក្លាយ​ជា​អ្នក​ចាត់កា​អូទៅ​បណ្តោះ​​អាសន្ន​រហូត​ដល់​ចុងរដូវ​កាល​នេះ​។ លោក Rangnick ដែល​ជា​អតីត​នាយក​ផ្នែក​កីឡា​បាល់ទាត់​នៅ​ក្លិប RB Salzburg និង RB Leipzig គឺ​ជាប្រធានផ្នែក​​កីឡា និង​អភិវឌ្ឍ​នៅក្លិប Lokomotiv Moscow ប៉ុន្តែ ការ​ចរ​ចា​ផ្សេង​ៗ

ជុំវិញការផ្ទេរ​ទៅកាន់​​កីឡដ្ឋាន Old Trafford បាន​ដំណើរ​ការ​ភ្លាម​ៗ​ចាប់​តាំងពីថ្ងៃចន្ទ​​​។ បុរស​វ័យ​៦៣​ឆ្នាំ​រូបនេះ បានប​ញ្ជាក់​ប្រាប់​ក្លិប Man United យ៉ាង​ច្បាស់​ថា លោក​នឹង​ទទួល​យក​សំណើ​​ក្នុងកិច្ច​​សន្យា​រយៈពេល​៦​ខែ​របស់ពួក​គេ ក្នុង​នាម​ជា​គ្រូបង្វឹក​បណ្តោះអាសន្ន ប្រសិន​បើ​​មាន​ការ​ធា​នា​ទៅលើ​តនាទី​ផ្នែក​ទីប្រឹក្សា​រហូត​ដល់​ខែ​ឧសភា ឆ្នាំ​២០២៤ ឬ​ឆ្នាំ​២០២៥​។ Man United ត្រូវ​បាន​គេ​យល់​ឃើញ​ថា បានយល់​ព្រម​លើ​លក្ខខណ្ឌ​នេះ ដែលនឹង​ធ្វើ​ឲ្យ​លោក Rangnick មាន​ឥទ្ធិ​ពល​នៅក្នុង​ការ​សម្រេច​ចិត្ត​នានា​ផ្នែកកីឡា​បាល់ទាត់។ ការ​ចរ​ចា​នានា ជាមួយនឹងក្លិប Lokomotiv កំពុង​តែ​បន្ត​។

d

លោក Rangnick បាន​ចុះ​កុង​ត្រា​រយៈពេល​៣​ឆ្នាំ​កាលពី​ខែកក្កដា និង​ចង់​ចាក​ចេញ​ដោយ​ការយល់ព្រម​ទាំង​សង​ខាង​។ Man United ជឿជាក់ថាក្លិប Lokomotiv នឹង​យល់​ព្រម​​អនុ​ញ្ញាត​ឲ្យ​អតីត​គ្រូបង្វឹក​របស់​ក្លិប Stuttgart, Schalke និង Hoffenheim រូបនេះ​ចាក​ចេញ​៕

 

ប្រភព​ព័ត៌មាន៖ Channel News Asia