បរទេស៖ កីឡាកររបស់ Man. United បានបង្ហាញពីការព្រួយបារម្ភចំពោះភាពមិនច្បាស់លាស់សម្រាប់ផែនការរបស់ក្លឹប​ក៏ដូចជាក្នុងការដឹកនាំ​របស់​អ្នក​ចាត់ការទូទៅ​នា​ពេលបច្ចុប្បន្នលោក Ralf Rangnick ដែលបានចូលមកកាន់តំណែងជាអ្នកចាត់ការ​បណ្តោះអាសន្ន​នៅក្នុង​ខែ​វិច្ឆិកា​ឆ្នាំមុន។ ស្របពេលក្រុម​ប្រិក្សា​ភិបាលរបស់ក្លឹបកំពុងស្វែងរកគ្រូបង្វឹកអចិន្ត្រៃយ៍ដើម្បីដឹកនាំនៅបញ្ចប់រដូវកាលនេះផងដែរ។

Ralf Rangnick accepts that rivals have set new standard in Premier League |  Var247

មានមន្ទិលសង្ស័យកាន់តែខ្លាំងឡើងៗបន្ទាប់ពីការបរាជ័យជាលើកទីពីរនៅរដូវកាលនេះជាមួយក្លឹបរួមទីក្រុង Manchester ក្នុងលទ្ធផល ៤ ទល់ និង១កាលពីថ្ងៃអាទិត្យនិងជាការចាញ់ជាលើកទីពីររបស់ពួកគេក្នុងក្របខ័ណ្ឌ Premier League ក្រោមការដឹកនាំរបស់ Rangnick ខណៈខ្សែប្រយុទ្ធ Marcus Rashford បានបង្ហាញពីអារម្មណ៏ខកចិត្តក្រោមការដឹកនាំរបស់អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់រូបនេះ។

Manchester United's transfer strategy must improve, warns Ralf Rangnick |  Manchester United | The Guardian

អ្នកចាតការទូទៅAjax លោក Erik ten Hag និងគ្រូបង្វឹក Paris Saint-Germain លោកMauricio Pochettino គឺជាបេក្ខភាព​ឈានមុខគេដែលផ្សារភ្ជាប់ទំនាក់ទំនងមកដឹកនាំនៅកីឡាដ្ឋានOld Trafford ។Man.Utd បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី ៥ ក្នុងតារាង​លីកកំពូលរបស់អង់គ្លេស ដោយមានមួយពិន្ទុតាមពីក្រោយក្រុមលេខ ៤ Arsenal( នៅ៣ប្រកួតក្នុងដៃ) ក្នុងការប្រជែងកៅអី Champions League ។Man.Utd និងត្រូវមានភារកិច្ចដ៏សំខាន់មួយទៀតនៅ សប្តាហ៍ក្រោយបន្ទាប់ពីបញ្ចប់ក្នុងលទ្ធផលស្មើ ១ទល់និង១ ជើងទី១សម្រាប់ការប្រកួតវគ្គ ១៦ក្រុមចុងក្រោយជាមួយនឹងក្រុមជើងឯកអេស្ប៉ាញ Atletico Madrid៕

 

ប្រភពព័ត៍មាន៖ Sportsmole