បរទេស៖ គ្រូបង្វឹកបណ្ដោះអាសន្នក្រុមបិសាចក្រហម Man. United លោក Ralf Rangnick បានទទូចថាលោកមិនអាចបង្ខំកីឡាករ ណា​ដែលរងរបួសឱ្យលេងបាននោះទេ។

Ralf Rangnick well aware of gap between Man Utd and City after derby defeat  | Wharfedale Observer

ក៏ព្រោះតែគ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់រូបនេះបានឆ្លើយតបទៅនឹងការអត្ថាធិប្បាយដែលចោទសួរពីអវត្ត​មានកីឡាករសំខាន់មួយចំនួន មុនពេលបរាជ័យក្នុងជំនួបលើកទី២នៅរដូវកាលនេះជាមួយក្លឹប គូប្រជែងរួម​ទីក្រុង Man. City កាល ពីថ្ងៃ​អាទិត្យក្នុងលទ្ធផល៤ទល់និង១។បរាជ័យសប្តាហ៏ទី២៨នេះបាននំាអោយMan.Utdធ្លាក់ទៅចំណាត់ថ្នាក់លេខ៥ ខណៈកាំភ្លើងធំ​Arsenal​ឡើង​មកឈរ នៅលេខរៀងទី៤វិញក្រោយផ្តួលWatfordនៅរាត្រីថ្ងៃអាទិត្យដូចគ្នា។ Cristiano Ronaldo ត្រូវ​អវត្តមាន​បន្ទាប់​ពី​មានបញ្ហា​របួស​ត្រគាក​កាល​ពី​ថ្ងៃ​សុក្រ ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ Edinson Cavani ត្រូវ​បាន​អវត្តមាន​សម្រាប់​ការ​ប្រកួត​ទី​ប្រាំមួយ​ជាប់​ៗគ្នា។ទាក់ទងនិងបញ្ហានេះនៅលើបណ្តាញទូរទស្សន៏ Sky Sports អតីតប្រធានក្រុម Roy Keane បានចោទសួរអំពីរបួសរបស់ Ronaldo ថា៖ «យើងនិយាយអំពីម៉ាស៊ីនរកគ្រាប់បាល់ Ronaldo គាត់កម្រនឹងរងរបួសណាស់វាមិន​បន្ថែម​បន្ទុកអ្វីលើក្រុមទេមែនទេ»។

Man Utd news: Cristiano Ronaldo told ideal strike partner is right under  his nose - Mirror Online

ទោះយ៉ាងណាទាក់ទងនិងការលើកឡើងនេះលោកRangnick បានច្រានចោលការអះអាងទាំងនោះបន្ទាប់ពីការបរាជ័យ ដោយប្រាប់ ថា៖ «ខ្ញុំត្រូវតែជឿផ្នែកវេជ្ជសាស្រ្តរបស់ខ្ញុំ។ គ្រូពេទ្យបានមកជួបខ្ញុំកាលពីព្រឹកថ្ងៃសុក្រមុនពេលហ្វឹកហាត់ ហើយបានប្រាប់ខ្ញុំថា Cristiano Ronaldo មិនអាចហ្វឹកហាត់បានដោយសារតែបញ្ហាត្រគាករបស់គាត់ ហើយដូចគ្នានេះដែរគឺជាការពិត ថ្ងៃសៅរ៍ ហើយនោះ​ហើយ​ជា​មូលហេតុដែលគាត់មិនអាចជាផ្នែកមួយនៃក្រុម។ ដូច្នេះប្រសិនកីឡាករប្រាប់គ្រូពេទ្យ និងផ្នែកវេជ្ជសាស្ត្រថាពួកគេរបួស ហើយមិនអាច​លេង​បានដូច្នេះ ខ្ញុំត្រូវតែទទួលស្គាល់ក្នុងនាមគ្រូបង្វឹក»៕

 

ប្រភពព័ត៍មាន៖ Sportsmole