បរទេស៖ អតីតប្រធានក្រុមបិសាចក្រហម Man. United លោក Gary Neville  ថាខ្លួនមិនភ្ញាក់ផ្អើលទេ ប្រសិនលោក Ralf Rangnick លាលែងពីតំណែងជាគ្រូបង្វឹកបណ្តោះអាសន្នរបស់ក្លឹបមុនពេលបញ្ចប់រដូវកាលនេះ។

Man Utd hero Gary Neville 'wasn't against' Ralf Rangnick THINKING to be  boss without a world-class manager in the summer - DailyNationToday

បច្ចុប្បន្នបុរសសញ្ជាតិអាឡឺម៉ង់រូបនេះកំពុងដឹកនាំក្រុមជើងឯកអង់គ្លេស២០សម័យ ដោយជំនួសតំណែងលោក Ole Gunnar Solskjaer កាលពី​ចុងឆ្នាំ​២០២១​ជាមួយកុងត្រារហូតដល់បញ្ចប់រដូវកាល មុនពេលក្លាយជាទីប្រឹក្សានៅទឹកដី Old Trafford ។​ Man. Utd​ បានបង្ហាញទ​ម្រង់​​លេង​អន់ថយខ្លាំងក្រោយទទួលលទ្ធផលឈ្នះត្រឹមតែពីរប្រកួតក្នុងចំណោម ៩ លើកចុងក្រោយដោយរួមទំងបរាជ័យក្នុង​​លទ្ធផល៤ទល់និង០ក្រោមថ្វីជើង Liverpool នៅកីឡដ្ឋាន Anfield កាលពីយប់ថ្ងៃអង្គារ។

Gary Neville evaluates the past week under Ralf Rangnick - Man United News  And Transfer News | The Peoples Person

បច្ចុប្បន្នក្នុងនាមអ្នកវិភាគកីឡាករប្រចាំទូរទស្សន៏ SKyp Sports អតីតខ្សែការពារស្លាបស្តាំក្រុមជម្រើសជាតិអង់គ្លេសបាន បញ្ជាក់ប្រាប់ Sky Sports News យ៉ាងដូច្នេះថា៖ «Rangnick គាត់ត្រៀមខ្លួនរួចរាល់ហើយ ហើយប្រសិនជាទទួលបាន​លទ្ធផល​​​​មិនល្អសម្រាប់ពីរប្រកួតពេលប្រកួតជាមួយម្ចាស់ផ្ទះ Arsenal និងទទួល Chelsea  នៅផ្ទះថ្ងៃព្រហស្បតិ៍ខ្ញុំមិន​នឹក​ស្មាន​ថាគាត់នឹងនៅបន្តមើលការប្រកួតនេះបន្តទៀត​​នោះទេ»។ ការចាញ់ដ៏ធ្ងន់របស់ Man United នៅកីឡដ្ឋាន Anfield បានធ្វើឱ្យពួកគេធ្លាក់មកឈរនៅលេខរៀងទីប្រាំមួយ ដោយមាន​បីពិន្ទុតាមពីក្រោយក្រុមលេខបួន Tottenham Hotspur ដែលនៅសល់មាន​ការ​ប្រកួត១ក្នុងដៃ៕

 

ប្រភពព័ត៍មាន៖ Sportsmole