បរទេស៖ គ្រាប់បាល់​ស៊ុត​បញ្ចូល​ទី​យ៉ាងល្អ​របស់​ខ្សែ​ប្រយុទ្ធ Vinicius Junior បាន​ជួយ​សង្គ្រោះ​ក្រុម Real Madrid ខណៈ​ដែលពួកគេ​បាន​វាយ​បក​ផ្តួលក្រុម​ Sevilla ក្នុងលទ្ធផល​ ២-១ ក្នុង​ការ​ប្រកួត​ដ៏​ស្វិត​ស្វាញមួយ នៅ​រដ្ឋ​ធានី​របស់​អេ​ស្ប៉ាញ កាលពីថ្ងៃ​អាទិត្យ ដើម្បី​រក្សា​ការ​ឈរលើ​កំពូល​តារាង​នៃក្រប​ខ័ណ្ឌ La Liga និង​ផ្តល់​ការ​ខក​ចិត្ត​ដល់ក្រុមភ្ញៀវ​។ Vinicius បាន​រក​គ្រាប់បាល់​ឈ្នះ តាមរយៈ​ការ​​ស៊ុត​បាល់​ពីចម្ងាយ​ចូល​ទី​យ៉ាងល្អ នៅនាទី ទី​៧៨ ដើម្បី​បំពេញការវាយ​បក​របស់​ក្រុម Real ក្រោយពីពួក​គេ​បាន​របូតគ្រាប់បាល់​នៅ​ដើម​តង់​។

Sevilla បាន​រក​គ្រាប់បាល់​នាំមុខ​នៅ​នាទី ទី​១២ តាមរយៈ​ការ​តែត​បាល់បញ្ចូល​ទី​របស់​កីឡាករ Rafa Mir ហើយ​ក្រុម​របស់​លោក Julen Lopetegui ស្ទើរ​តែ​បាន​បន្ថែម​គ្រាប់បាល់​នាំមុខ​របស់ខ្លួន​ទៅហើយ ប៉ុន្តែ ការ​ប្រព្រឹត្ត​កំហុស​របស់​អ្នក​ចាំ​ទី Bono បាន​អនុ​ញ្ញាត​ឲ្យ Karim Benzema រក​បាន​គ្រាប់បាល់​តាមស្មើវិញ​នៅ​មុន​ពេល​បញ្ចប់​តង់ទី​១​។

គ្រាប់បាល់​តាមស្មើ​វិញ​ជួយ​ឲ្យ​ក្រុម​មានការ​ជឿជាក់ឡើង​វិញ​ហើយពួកគេ​បាន​​វាយ​បក​យ៉ាង​ខ្លាំង​ក្លា នៅត​ង់​ទី២ ដើម្បី​កត់ត្រា​ជ័យ​ជម្នះ​​នេះ​តែម្តង​។ បច្ចុប្បន្ន ក្រុម​របស់​លោក Carlo Ancelotti មាន​៣៣ពិន្ទុ ពីការប្រកួត​១៤លើក ដោយ​នាំមុខ​៤ពិន្ទុ​លើ​ក្រុម Atletico Madrid និង Real Sociedad ស្រប​ពេល​ដែល​​ក្រុម Sevilla កំពុង​តែ​ឈរលេខ​៤ ដោយមាន​២៨ពិន្ទុ​៕

ប្រភព​ព័ត៌មាន៖ Channel News Asia