បរទេស៖ Paris Saint-Germain បានលុប​ចោល​គ្រាប់បាល់ដេញ​តាមពីក្រោយនៅ​ដើម​តង់ ដើម្បីផ្តួលក្រុម Saint-Etienne ដែល​លេង​ត្រឹម​តែ​កីឡាករ​១០នាក់ ក្នុងលទ្ធផល ៣-១ ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌ Ligue 1 កាលពីថ្ងៃ​អាទិត្យ​ ស្រប​ពេល​ដេល Lionel Messi គឺ​ជា​អ្នក​ជួយ​ឲ្យ​ក្រុម​ខ្លួន​រក​បាន​គ្រាប់បាល់​ទាំង​៣គ្រាប់​។

ខ្សែ​ការ​ពារ Sergio Ramos ក៏​បាន​បង្ហាញខ្លួន​ឲ្យក្រុម PSG ជាលើក​ដំបូង​ក្នុង​ការ​ប្រកួត​នេះ ផង​ដែរ ស្រប​ពេល​ដែល Neymar បាន​ដើរ​ចេញពី​ទីលាន​ប្រកួតទាំង​របួស​កជើង ក្រោយពី​ត្រូវ​បានគេ​សែង​ចេញពី​ទីលាន​​។ គិត​ត្រឹម​ខែ​វិច្ឆិកា លទ្ធផលនេះ ជួយ​ឲ្យ PSG មាន​៤០ពិន្ទុ ដោយ​នាំមុខ​១៤ពិន្ទុ​ដាច់លើក្រុមលេខ២ Nice ដែល​បាន​រង​បរា​ជ័យ​ក្រោមស្នា​ដៃក្រុម Metz ១-០ លើ​ទឹកដីខ្លួន​​ឯង​កាលពីថ្ងៃសៅរ៍​​។

ប៉ុន្តែ​ព័ត៌មាន​អាក្រក់​សម្រាប់ PSG បានកើត​ឡើងនៅ​ជិត​បញ្ចប់ការ​ប្រកួត ខណៈ​ដែល Neymar បាន​ដួល​ទាំង​ជំហរ ក្រោយពី​បានប៉ះ​ទង្គិច​ជាមួយខ្សែ​ការ​ពារម្នាក់ ហើយ​ទំនង​ដូច​ជា​គ្រេច​កជើង​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia