បរទេស៖ ​Barcelona បាន​វាយ​បករកបាន២គ្រាប់នៅ​ចុង​ម៉ោង​ដើម្បីទទួលបាន​បី​ពិន្ទុ​ពី​ក្រុមម្ចាស់ផ្ទះ Villarreal សម្រាប់ការប្រកួតនៅ​ក្រប​​ខ័ណ្ឌ La Ligaសប្តាហ៏ទី១៤ក្នុងលទ្ធផល៣ទល់និង១កាលពីរាត្រីថ្ងៃសៅរ៏។ការ​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាង​ប្រកៀក​របស់ Frenkie De Jong បាន​បើក​ការនាំមុខមុននៅនាទីទី៤៨ មុន ពេលSamuel Chukwueze រកបានគ្រាប់បាល់វាយបកតាម​ស្មើ​នៅ​នាទីទី៧៦សម្រាប់ក្រុមភ្ញៀវ។

Late Memphis Depay and Philippe Coutinho goals give Barcelona dramatic win at Villarreal - Eurosport

ទោះយ៉ាងណាខ្សែប្រយុទ្ធអន្តរជាតិហូឡង់ Memphis Depay រកបានគ្រាប់បាល់វាយបកនំា​មុខវិញនៅនាទី​ទី៨៨ខណៈ​កីឡា​​ករបម្រុងគឺខ្សែបម្រើស្លាបអន្តរជាតិប្រេស៊ីល Philippe Coutinho មានឪកាសរកបានគ្រាប់បាល់ប៉េណាំង​ទីនៅ​នាទី​ទី៩០+៤ ជិតបញ្ចប់ការប្រកួត ។

SEE GOALS Barcelona beat Villarreal 3-1 for date 15 of LaLiga Santander SUMMARY and HIGHLIGHTS with Depay and Coutinho VIDEO - World Today News

ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោកXavi Hernandez ក្រុមBarcelonaបច្ចុប្បន្ននៅតែឈរនៅលេខរៀងទី ៧ ក្នុងតារាង​ក្របខ័ណ្ឌកំពូលអេស្ប៉ាញ បើទោះបីជាពួកគេឈ្នះការប្រកួតក្រៅដីជាលើកដំបូងនៃរដូវកាលនេះ ។បច្ចុប្បន្នក្រុមមានគម្លាត​៥ពិន្ទុ​ពីក្រុមSevilla ដែលជាក្រុមឈរនៅចំណាត់ថ្នាក់Top ៤និងមានគម្លាត១០ពិន្ទុពីក្រុមកំពូលតារាង Real Madrid៕

ប្រភពព័ត៍មាន៖ BBC