បរទេស៖​ Juventus បានបរាជ័យក្នុងផ្ទះជាមួយក្រុមភ្ញៀវ Atalanta ដែលជាការចាញ់លើកទី៥នៅទឹកដីខ្លួនឯង ក្នុងការប្រកួត​លីក​កំពូល Serie A សប្តាហ៏ទី ១៤ ដែលនាំអោយពួកគេធ្លាក់ទៅចំណាត់ថ្នាក់លេខ៨ ។គ្រាប់បាល់ជ័យជម្នះនៅនាទីទី ២៨ របស់ Duvan Zapata បានបន្តការមិនស្គាល់ចាញ់របស់ក្រុមភ្ញៀវដល់ទៅ ៨ប្រកួត ខណៈពួកគេឈរនៅលេខរៀងទី ៤ មាន ៤ ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Napoli និងនាំមុខJuventus  ៧ ពិន្ទ ។

Juventus fall to Atalanta as Allegri's disastrous second tenure continues to unravel

ក្រុមម្ចាស់ផ្ទះបានខិតខំព្យាយាមវាយបកតាមស្មើជាច្រើនដងខណៈបាល់ហ្វ្រីឃីកចុងក្រោយរបស់ Paulo Dybala ទាត់ផុត​របាទី ។វាក៏ជាជ័យជម្នះ​នេះ​ជា​លើក​ដំបូង​របស់ Atalanta នៅទឹកដី Juventus គិតចាប់តាំង​ពី​ឆ្នាំ ១៩៨៩។

Weston McKennie suffers knee injury in Juventus defeat to Atalanta - AS.com

ក្រុមលោក Massimiliano Allegri ឥឡូវនេះរកបានតែ១៨ គ្រាប់ប៉ុណ្ណោះក្នុងការប្រកួតលីកកំពូលចំនួន ១៤ដង របស់ពួកគេ ដែលជាចំនួនដ៏ទាបបំផុតសម្រាប់ការប្រកួតរយៈពេល ១០ឆ្នាំចុងក្រោយ និងជាបរជ័យលើកទីពីរ ក្រោយចាញ់ Chelsea សម្រាប់ការប្រកួតនៅក្របខ័ណ្ឌ Champions League កាលពីពាក់កណ្តាលសប្តាហ៍មមុន៕

ប្រភពព័ត៍មាន៖ BBC