បរទេស៖ លោក Ralf Rangnick បានបង្កើនប្រាក់ចំណូលរបស់គាត់ទ្វេដងក្រោយត្រូវបានតែងតាំងជាអ្នកចាត់ការបណ្តោះអាសន្នក្លឹប Manchester United ។បន្ទាប់ពីការរំពឹងទុកជាច្រើនថ្ងៃ ទីបំផុតក្រុមជើងឯកអង់គ្លេស២០សម័យបានប្រកាសជាផ្លូវការណ៏នៅព្រឹកថ្ងៃចន្ទថា គ្រូបង្វឹកអន្តរជាតិអាឡឺម៉ង់វ័យ ៦៣ឆ្នាំរូបនេះបានយល់ព្រមចូលមកដឹកនាំក្រុមបន្តពីលោក Ole Gunnar Solskjaer ។

យោងតាមសារព័ត៌មាន Daily Star បានឱ្យដឹងថាMan.. Utd បានផ្តល់នូវកិច្ចព្រមព្រៀងដែលមានតម្លៃ ៨ លានផោនក្នុងមួយឆ្នាំពោលគឺច្រើនជាងពីរដងនៃអ្វីដែលគាត់ធ្លាប់រកបាននៅក្លឹប Lokomotiv Moscow ។ប្រភពបន្ថែមថាលោក Rangnick ធ្លាប់រកបានប្រាក់ឈ្នួល៣.៨ លានផោនក្នុងមួយឆ្នាំក្នុងអំឡុងពេលខ្លីរបស់គាត់ក្នុងនាមជានាយកផ្នែកកីឡានៅក្លឹបរុស្ស៊ីមួយនេះ។Michael Carrick ដែលជាគ្រូបង្វឹកទទួលការខុសត្រូវនឹងនៅបន្តដឹកនាំហ្វឹកហាត់ក្រុមដែលមានមូលដ្ឋាននៅ ភាគពាយ័ព្យនៃប្រទេសអង់គ្លេស មុនលោកRagnickមកដល់មុនការប្រកួតនៅថ្ងៃព្រហស្បតិ៍ជាមួយ Arsenal៕
ប្រភពព័ត៍មាន៖ Sportsmole
