បរទេស៖ ខ្សែ​ប្រយុទ្ធ Karim Benzema បាន​សម្តែង​នូវ​ការ​កោតសរសើរ​ដល់​អ្នក​គាំទ្រ​នៃក្លិប Real Madrid ក្រោយពី​ពួកក​គេ​បាន​ស្រែក​ច្រៀង​បន្ទរ​គ្នា​ថា «Karim, Ballon d’Or» ខណៈ​ដែលគ្រាប់បាល់​ស៊ុត​បញ្ចូល​ទី​របស់​គេនៅ​ពេល​ប្រកួត​ជាមួយ​នឹងក្រុម Athletic Bilbao កាលពីថ្ងៃ​ពុធ បាន​ជួយ​ឲ្យ Real នាំមុខ​៧ពិន្ទុ​ដាច់​លើ​កំពូល​តារាង​នៃក្រប​ខ័ណ្ឌ La Liga​។

Player Ratings: Real Madrid 1-0 Athletic Club - Managing Madrid

គ្រាប់បាល់ទី​២០​របស់ Benzema ក្នុងការ​ប្រកួត​២៤លើក​នៅ​រដូវ​កាលនេះ បាន​​កាត់​សេចក្តី​ក្នុងពេល​ក្រុម​ខ្លួន​បាន​យកឈ្នះ​ក្នុងលទ្ធផល ១-០ នៅកីឡដ្ឋាន Santiago Bernabeu ដែល​ធ្វើ​ឲ្យ Real ឈរ​យ៉ាង​មានលំនឹង​ក្នុងការ​ប្រជែង​ដណ្តើម​ពាន​អេ​ស្ប៉ាញ បើ​ទោះ​បី​ទើប​តែ​ប្រកួត​បាន​១៥​ប្រកួត​ក៏ដោយ​។

Real Madrid make it seven on the bounce with narrow Athletic Club win

ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​៧លើក​ជាប់​ៗ​គ្នា ក្នុង​រាល់យុទ្ធនាការ​ទាំង​អស់ បាន​ជួយ​ឲ្យ​ក្រុម​របស់​លោក Carlo Ancelotti នាំមុខ​ដាច់លើ​ក្រុម​លេខ​២ ហើយ Benzema ដែល​​សហ​ការ​គ្នា​យ៉ាងល្អ​ជាមួយនឹង Vinicius Junior ពិត​ជា​មុតស្រួច​។ លោក Ancelotti បាន​បញ្ជាក់​កាលពីថ្ងៃ​អង្គារ​ថា Benzema បាន​យំ ដោយ​សារ​តែ​ការ​ចាញ់ Lionel Messi ក្នុងការ​ប្រជែង​ពាន Ballon d’Or កាលពីថ្ងៃចន្ទ ខណៈ​ដែល​តារាឆ្នើម​អន្តរ​ជាតិ​បារាំង​រូបនេះ បាន​ទទួល​លេខ​៤ក្នុងការ​បោះឆ្នោត​ចុងក្រោយ​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia