បរទេស៖ Manchester City កំពុងបង្កើន​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ខ្លួន​ក្នុង​ការ​ចុះ​ហត្ថលេខា​ខ្សែ​ប្រយុទ្ធក្លឹបយក្សព័រទុយ ហ្គាល់គ Benfica កីឡាករ Darwin Nunez មកកាន់ទឹកដី Etihad Stadium។

Yazici hattrick propels Lille past Milan - Benfica's Darwin Núñez shocks  Rangers | Transfermarkt

កីឡាករវ័យទើប តែ២២ ឆ្នាំសញ្ជាតិអ៊ុយរូហ្គាយរូបនេះបានបង្ហាញទម្រង់លេងដ៏គួរអោយចាប់អារម្មណ៏ ដោយស៊ុតបញ្ចូលទីបាន ៨ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទី២ លើកក្រោយបង្ហាញខ្លួន​គ្រប់​ក្របខណ្ឌប្រកួត បាន១៤លើក។

Atlético already spies on Darwin Núñez - Sports Finding

ទោះជាយ៉ាងណា ក្លឹប Benfica មានផែនការច្បាស់លាស់ ពីអនាគតរបស់កីឡាកររូបនេះ ក្រោយពីពួក គេយល់ ថា Nunez គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់ពួកគេ ដូច្នេះ ប្រសិនក្លឹបមួយណាចាប់​អារម្មណ៍​គឺពួកគេត្រូវ ទិញផ្តាច់កុងត្រានៅរង្វង់ទឹកប្រាក់ប្រមាណ ១២៩ លានផោនឯណោះ។ក្នុងនោះដែរក្រៅពីMan.City តំណាង របស់ Nunez បានឆ្លងកាត់ការពិភាក្សាជាមួយក្លឹប Real Madrid, Atletico Madrid, AC Milan និង Inter Milan នាពេលកន្លងមក ស្របពេលកិច្ចសន្យារបស់ Nunez មានសុពលភាពដល់ចុងបញ្ចប់នៃយុទ្ធនាការ រដូវកាល ២០២៤-202៥ឯណោះ៕

 

ប្រភពព័ត៍មាន៖ Sportsmole