Real Madrid បានបដិសេធមិនដាក់តម្លៃខ្លួនប្រមាណ១០០លានយូរ៉ូនៅលើតុចរចារសម្រាប់ការដេញថ្លៃចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ Darwin Nunez របស់ក្លឹបBenficaមករួមក្រុមនោះទេ ។

Liverpool reach verbal agreement with Darwin Nunez

ប៉ុន្តែយោងការចុះផ្សាយរបស់គេហទំព័រ Portuguese  Record បានឱ្យដឹងថា Liverpool មានឆន្ទៈក្នុងការចំណាយ ប្រាក់ដែល Benfica កំពុងទាមទារដូច្នេះទើបពួកគេជាក្រុមដែលកំពុងនាំមុខគេក្នុងការប្រជែងយកខ្សែប្រយុទ្ធអន្តរជាតិអ៊ុយរូហ្គាយរូបនេះមករួមក្រុម ខណៈ​សាម៉ីខ្លួនក៏ចង់លេងក្រោមការដឹកនាំរបស់អ្នកចាត់ការសញ្ជាតិអាឡឺម៉ង់លោកJurgen Kloppផងដែរ។

Report: Liverpool Bid £85M For Darwin Nunez | Benfica Striker 'Intends' To  Play For Jurgen Klopp - Sports Illustrated Liverpool FC News, Analysis, and  More

ទោះយ៉ាងណាកន្លងមកសម្រាប់Real Madrid ដែលជាក្រុមជើងឯកទ្វីបអឺរ៉ុប១៤សម័យធ្លាប់មានទំនាក់ទំនង​ក្នុងការផ្ទេរតម្លៃខ្លួនកីឡាករថ្លៃ​បំផុតមិន​ក្រោម​១០០លានយូរ៉ូពីសំណាក់កីឡាករ Kilyan Mbappe តែម្នាក់ប៉ុណ្ណោះ បន្ទាប់ពីសមាជិកជ័យលាភីWorld Cup ២០១៨រូបនេះបាន​បដិសេធ​ការ​ផ្លាស់​ទៅទឹកដីSantiago Bernabeuដោយយល់ព្រមបន្តកុងត្រាថ្មីជាមួយPSG៕

 

ប្រភពព័ត៍មាន៖ Besoccer