បរទេស៖ Edinson Cavani របស់ក្រុមបិសាចក្រហម Man Utd មានបំណងចង់ចាកចេញពីទឹកដី Old Trafford ទៅកាន់ទឹកដីក្រុម Barcelona ក្នុងពេលទីផ្សារដោះដូរកីឡាករនិងបើកដំណើរការជាលើកទីពីរ នៅខែមករា ២០២២យោងគេហទំព័រ The Times បានចុះផ្សាយ។
ខ្សែប្រយុទ្ធ ដ៏មានបទពិសោធន៏អន្តរជាតិអ៊ុយរូហ្គាយបានច្រានចោលឪកាសផ្លាស់ទៅកាន់ក្លឹបដទៃទៀតដើម្បីបន្តអាជីពនៅលីកកំពូលអង់គ្លេស សម្រាប់រដូវកាលទី ២ ប៉ុន្តែកីឡាករវ័យ៣៤ ឆ្នាំរូបនេះស្ទើរតែមិនមានឪកាសបានចូលលេងសម្រាប់ជម្រើស១១នាក់ដំបូងទៀងទាត់់ទាល់តែសោះ។ ក្រោយពីចាប់ផ្តើមបាន២ប្រកួតក្នុងចំណោមការ បង្ហាញខ្លួន៦ដង គ្រប់ក្របខណ្ឌប្រកយតនៅរដូវកាលនេះ Cavani ត្រូវបានចោតសួរថានិងមានអនាគតជាមួយគ្រូបង្វឹកបណ្តោះអាសន្នថ្មីលោក Ralf Rangnick ដែរឬទេ។
ប្រភពបន្តថាៈ Cavani ចង់បំពេញក្តីស្រមៃ ការលេងអោយក្លឹបយក្សកាតាឡាន ដូច្នេះអតីតខ្សែប្រយុទ្ធ PSG រូបនេះត្រៀមពិភាក្សាពីការចាកចេញទោកាន់ទឹកដីCamp Nou នៅខែក្រោយនេះហើយ។ ជាការឆ្លើយតបBarcelona នៅមិនទាន់បង្ហាញពីឆន្ទៈចរចារជាមួយភ្នាក់ងាររបស់Cavaniនោះទេ ក្រោយពីអនាគតរបស់ ខ្សែប្រយុទ្ធជួរមុខSergio Aguero បានប្រកាសចូលនិវត្តន៍ពីបាល៉ទាត់ដោយសារជំងឺបេះដូង៕
ប្រភពព័ត៍មាន៖ Sportsmole