បរទេស៖ ខ្សែបម្រើ-ការពារ Casemiro របស់ក្រុមអធិរាជស Real Madrid លើកឡើងពីឈ្មោះរបស់ Kylian Mbappe ថា​នឹង​​ក្លាយជាដៃគូ ល្អឥតខ្ចោះជាមួយខ្សែប្រយុទ្ធនិងជាមិត្តរួមជាតិប្រេស៊ីលកំពុងឡើងជើង Vinicius Junior ប្រសិន​ជា​កីឡាករអន្តរជាតិបារាំងរូបនេះចូលរួមជាមួយពួកគេនៅខែមករា២០២២ខាងមុខនេះ។

Casemiro thinks PSG forward Kylian Mbappe would fit in well at Real Madrid  | Daily Mail Online

សមាជិកជ័យ​លា​ភី​World Cup ២០២២បច្ចុប្បន្នមានវ័យ ២២ ឆ្នាំមានសុពលភាពកិច្ចសន្យាមិនដល់ ៧ ខែទៀតនោះទេ​នៅទឹក​ដី​Parc Des Princes ខណៈការផ្សារភ្ជាប់ទំនាក់ទំនងផ្លាស់ទៅកាន់ទឹកដី Santiago Bernabeu នៅតែបន្ត​ជា​ពត៌មាន​ដ៏រសើប ស្រប​ពេលសាម៉ីខ្លួនក៏មានបំណងចង់វាកចេញដើម្បីស្វែងរកការប្រកួត ប្រជែងថ្មីនៅលីក​កំពូល​​ផ្សេង​ទៀត​ផង​ដែរ។

Casemiro: “Inter champion of Italy, it will be difficult. Tiredness? Pintus  is … “

ថ្លែងប្រាប់បណ្តាញសារព័ត៌មានមុនការប្រកួត Champions League ជាមួយ  Inter Milan នៅថ្ងៃអង្គារ Casemiro បានបញ្ជាក់យ៉ាងដូច្នេះថា៖ «Mbappe មិនមែនជាសមាជិកក្នុងក្រុមរបស់យើងទេ ប៉ុន្តែគាត់​គឺជា​កីឡា​ករ​ដ៏​អស្ចារ្យម្នាក់។គាត់គឺជាកំពូលកីឡាករម្នាក់ក្នុងចំណោមកំពូលកីឡាករទំាងបីនៅក្នុងពិភពលោក។ ហើយ​​គាត់​អាច​សម្រប​​ខ្លួនលេងជាមួយក្លឹបណាមួយក៏បានក្នុងពិភពលោក»។ ​Mbappe បច្ចុប្បន្នចូលលេងបាន ១៩២ លើកឱ្យ PSGនៅគ្រប់ក្របខណ្ឌប្រកួតទាំងអស់ ដោយស៊ុតបញ្ចូលទី​បាន ១៤១ គ្រាប់ និងបង្កើតឪកាសបញ្ចប់ទី៧៤ ដង៕

 

ប្រភពព័ត៍មាន៖ Sportsmole