បរទេស៖ អ្នកចាត់ការទូទៅក្រុមមេឃខៀវ Man City លោក Pep Guardiola បានបង្ហើបប្រាប់ថា ខ្សែបម្រើឆ្នើម Kevin De Bruyne នឹងត្រៀមបង្ហាញខ្លួនចូលលេងក្នុងការប្រកួតជម្រុះក្នុងពូលចុងក្រោយនៃក្របខ័ណ្ឌ Champions League របស់ពួកគេជាមួយនឹងក្រុមអាឡឺម៉ង់ RB Leipzig នៅយប់ថ្ងៃអង្គារឈានចូលថ្ងៃពុធនេះ។​

Kevin De Bruyne Admits to Disagreements With Pep Guardiola Despite Their  Good Relationship | 90min

បន្ទាប់ពី​ជា​សះ​​ស្បើយពីការឆ្លងមេរោគ COVID-១៩ កីឡាករអន្តរជាតិបែលហ្សិកវ័យ ៣០ ឆ្នាំរូបនេះបានបង្ហាញខ្លួន​ជាលើក​ដំបូងក្រោយសម្រាកជួយក្រុមជម្រើសជាតិជាលក្ខណៈអន្តរជាតិក្នុងជ័យជម្នះ ៣-១ លើក្រុម Watford កាលពី​ចុងសប្តាហ៍មុន ដោយប្តូរចូលជាកីឡាករបម្រុងនៅ២៣ នាទីចុងក្រោយ។ គ្រូបង្វឹកសញ្ជាតិអេស្បាញបានប្រាប់បណ្តាញសារពត៌មានមុនការប្រកួតនេះថាៈ ការប្រកួតចុងក្រោយ ប៉ុន្តែគឺចាំ​បាច់ណាស់ Bernardo Silva និង Ilkay Gundoganគឺសុទ្ធតែអាវត្រលប់មកជួយក្រុមបានវិញ។លោក Guardiola ក៏បានបញ្ជាក់ផងដែរថា Gabriel Jesus នៅមិនទាន់បង្ហាញខ្លួនក្រោយជាប់បម្រាមព្យួរ១ប្រកួតទៀត ខណៈដែលរូបលោកត្រៀមផ្តល់ឪកាសយុវជនថ្នាលរបស់ក្លឹប៥នាក់ត្រៀមជ្រើសយកមកបង្ហាញខ្លួនសម្រាប់ការ​ប្រកួតនេះ ។

De Bruyne must fight for Man City spot, says Guardiola

Man City មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ឆ្លងទៅវគ្គ ១៦ ក្រុមចុងក្រោយក្នុងនាមជាអ្នកឈ្នះក្នុងពូល ប៉ុន្តែនឹងសង្ឃឹមថានឹងបន្តការឈ្នះ៧ ប្រកួតរបស់ពួកគេគ្រប់ក្របខណ្ឌប្រកួត ទាំងអស់ជាមួយនឹងជ័យជម្នះនៅ ថ្ងៃអង្គារដោយការប្រកួតបិទទ្វារកីឡាដ្ឋាន៕