បរទេស៖ ក្រុម Atletico Madrid បាន​ទទួល​ជ័យ​ជម្នះ​ក្នុងការ​ប្រកួតដ៏​ស្វិត​ស្វាញលើទឹកដីក្រុម Porto កាលពីថ្ងៃអង្គារ ដើម្បី​ឈាន​ទៅវគ្គ​១៦ក្រុម​ចុងក្រោយនៃក្រប​ខ័ណ្ឌ Champions League ស្របពេល​ដែលក្រុម Liverpool និងក្រុម Ajax បាន​បំពេញ​កំណត់ត្រា​ឈ្នះក្នុង​វគ្គ​ចែកពូល ១០០%​។

Porto vs Atletico Madrid descends into madness after two red cards, huge touchline brawl and Pepe antics - Daily Record

ក្រុម Atletico របស់​លោក Diego Simeone ដែល​បានរង​បរា​ជ័យក្រោមស្នា​ដៃក្រុ Real Madrid ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​ឆ្នាំ​២០១៤ និង​២០១៦​នោះ ចាំ​បាច់​ត្រូវ​តែ​ផ្តួល​ក្រុម Porto ក្នុងប្រទេស​ព័រ​ទុយ​ហ្គាល់ ដើម្បី​ទៅ​វគ្គ​បន្ត ហើយ​​ពួក​គេ​បាន​កត់ត្រា​ជ័យ​ជម្នះ​យ៉ាងកក់ក្តៅ​ក្នុងលទ្ធ​ផល ៣-១ ក្នុង​ការ​ប្រកួតមួយ​ដែល​មានការ​ពិន័យ​កាត់ក្រហម​៣​​លើក​។ ក្រុម Atletico បាន​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់លេខ​២ ក្នុងពូល B ដោយ​ដេញ​តាម​ដល់ទៅ​១១ពិន្ទុ​ពីក្រោយក្រុម Liverpool ដែល​បាន​កត់​ត្រា​ជ័​​យជម្នះ៦លើក​ពីការ​ប្រកួត​ទាំង​៦​លើកក្នុង​ក្រប​ខ័ណ្ឌ​អឺ​រ៉ុបនៅ​រដូវកាល​នេះ តាមរយៈ​ការផ្តួលក្រុម AC Milan ក្នុងលទ្ធ​ផល ២-១ នាកីឡដ្ឋាន San Siro បើ​ទោះ​បី​​ប្រើប្រាស់កីឡាករក្នុង​ជម្រើស​ទី​២​ក៏ដោយ​​។

AC Milan vs Liverpool confirmed line-ups: Team news ahead of Champions League fixture tonight | The Independent

លោក Jurgen Klopp ដែល​ជា​អ្នក​ចាត់​ការទូទៅ បាន​ឲ្យដឹងថា៖ «នេះ​គឺ​ជា​ការ​បង្ហាញពី​ទម្រង់លេងដ៏អស្ចារ្យ​។ បើ​ទោះ​បី​មាន​ការផ្លាស់ប្តូរ​កីឡាករ​ច្រើន​ក៏ដោយ ប៉ុន្តែ​កីឡាករ​របស់យើង​នៅ​តែមានការ​ជឿជាក់ ដើម្បីបង្ហាញពីកម្រិតខ្លាំង​របស់ពួកគេ​»៕

ប្រភព​ព័ត៌មាន៖ Channel News Asia