បរទេស៖ ខ្សែ​បម្រើ​ Mateo Kovacic របស់ Chelsea បាន​តេស្ត​ឃើញ​ជា​វិជ្ជ​មាន​ទៅលើ​វីរុសកូវីដ ១៩ ត្រឹម​តែ​១​ថ្ងៃ ក្រោយពី​វិល​ទៅ​ហ្វឹកហាត់​វិញ​​។ នេះ​បើយោង​ទៅ​តាម​ការ​ប្រកាសរបស់​លោក​គ្រូបង្វឹក Thomas Tuchel កាលពីថ្ងៃ​អង្គារ​។ កីឡាករ​វ័យ​២៧​ឆ្នាំ​រូបនេះ បាន​អវត្ត​មាន​ចាប់​តាំងពីចុងខែ​តុលា ហើយ​លោក Tuchel ធ្លាប់​បាន​សង្ឃឹម​ថា នឹង​ដាក់​ឲ្យ​រូប​គេចូល​លេង​នៅ​សប្តាហ៍​នេះ​។

ខ្សែ​បម្រើ​ដ៏មាន​ឥទ្ធិ​ពល N’Golo Kante នៅ​តែ​អវត្តមាន ដោយ​សារ​តែ​បញ្ហា​ជង្គង់ ស្រប​ពេល​ដែល Jorginho ត្រូវ​បាន​បង្ខំ​ចិត្ត​ដាក់​ឲ្យចូលលេង បើ​ទោះ​បី​មាន​បញ្ហាឆ្អឹង​ខ្នងក៏ដោយ ហើយ​និង​ត្រូវ​អវត្ត​មាន​ក្នុងការ​ប្រកួតក្រប​ខ័ណ្ឌ Champions League នៅលើ​ទឹកដីក្រុម Zenit Saint Petersburg ដែល​ធ្វើ​ឲ្យ​លោក Tuchel ត្រូវ​ខ្វះ​ខ្សែ​បម្រើ​ការ​ពារ​​។ លោក Tuchel បាន​ឲ្យ​ដឹងថា៖ «យើង​មាន​ព័ត៌មាន​មិនល្អ ដោយ​សារ​តែ Mateo បាន​ហ្វឹកហាត់​កាលពីម្សិលមិញ យ៉ាង​រីក​រាយ ហើយវា​គឺ​ជា​រឿង​ដ៏​គួរ​ឲ្យ​រីក​រាយ​មួយ​ ប្រសិន​បើ​រូប​គេ​ត្រឡប់​មក​វិញ​»​។

ក្រុម​​ម្ចាស់​ការ​ពារ​ជើង​ឯក​មួយ​នេះ បាន​ឈ្នះកៅអី​ទៅ​វគ្គ​បន្ត​រួច​ជាស្រេច ក្នុងក្រប​ខ័ណ្ឌ Champions League ហើយ​និងដណ្តើម​ចំណាត់ថ្នាក់លេខ​១ក្នុងពូល H ប្រសិន​បើ​ពួក​គេរក​បាន​លទ្ធផល​ស្មើ ឬ​ល្អ​ប្រសើរ​ជាង​លទ្ធផល​របស់ក្រុម Juventus ពេល​ប្រកួត​ជាមួយនឹងក្រុម Malmo នៅ​រាត្រីនេះ​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia