បរទេស៖ អ្នកចាត់ការបណ្ដោះអាសន្នក្រុមបិសាចក្រហម Man Utd លោក Ralf Rangnick បានបង្ហើបប្រាប់ថាខ្សែប្រយុទ្ធ  Anthony Martial បច្ចុប្បន្នមិនទាន់អាចដាក់អោយចូលលេងបបាននោះទេបើទោះបីជាក្នុងនាមកីឡាករបម្រុង ក៏ដោយ ហើយអ្វីដែលជាមូលហេតុនោះគឺរូបគេមានបញ្ហារបួសជង្គង់។

Does Anthony Martial Have A Future At Manchester United?

​កីឡាករអន្តរជាតិបារាំងរូបនេះ​មិនមានវត្ត​មាន​ក្នុងក្រុមសម្រាប់ការប្រកួត Premier League កាលពីថ្ងៃអាទិត្យជាមួយក្រុម Crystal Palace ក្រោយ​រង​របួសក្នុងការហ្វឹកហាត់កាលពីថ្ងៃសៅរ៍សប្តាហ៏មុន។ គ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់រូបនេះក៏បានបញ្ជាក់​ផងដែរថា Martial ក៏នឹងអវត្តមានក្នុងជំនួបជាមួយក្រុម Young Boys នៅក្របខ័ណ្ឌ Champions League នាថ្ងៃពុធ​នេះ​ផង​ដែរ។​ អតីតគ្រូបង្វឹកRBLeipzigបានបញ្ជាក់ប្រាប់យ៉ាងដូច្នេះថា «កីឡាករវ័យ២៦ឆ្នាំរូបនេះបានហ្វឹកហាត់កាលពីថ្ងៃសៅរ៍ និងកន្លះម៉ោងក្រោយមករូបគេមានបញ្ហា ឈឺជង្គង់ ។ យើងបានជួបជាមួយក្រុមគ្រូពេទ្យ និងបានយល់ព្រមថា​រូប​គេ​គួរតែបន្តការព្យាបាលអោយបានជាសះស្បើយជាមុនសិន។ យើងត្រូវធ្វើឱ្យប្រាកដ​ថាគាត់កាត់បន្ថយ​ការឈឺ​ចាប់​ក្នុងរយៈពេលពីរបីថ្ងៃខាងមុខ ហើយសង្ឃឹមថាគាត់នឹងអាចហ្វឹកហាត់ឡើងវិញនៅសប្តាហ៍ក្រោយ»។

Anthony Martial pictured enjoying mid-season holiday in Dubai

Martial មិនសូវជាកាក់កបក្នុងអាជីពអាចនិយាយបានថាមិនបានជាប់ជម្រើស១១នាក់ដំបូងជាមួយក្រុម ជើងឯក​អង់គ្លេស ២០ សម័យសម្រាប់រដូវកាលនេះដោយរកបានតែ១ គ្រាប់ប៉ុណ្ណោះក្នុងការបង្ហាញខ្លួន គ្រប់ក្របខណ្ឌ​ប្រកួត​១០ដងកន្លងមក៕

 

ប្រភពព័ត៍មាន៖ Sportsmole