បរទេស៖ Kylian Mbappe បានបង្កើតកំណត់ត្រាការស៊ុតបញ្ចូលទីថ្មីមួយទៀតនៅក្នុងក្របខ័ណ្ឌ Champions League ក្រោយរកបានគ្រាប់បាល២គ្រាប់ពេលផ្តួលក្រុមបែលហ្សិក Club Brugge ក្នុងលទ្ធផល៤ទល់និង២ ។ត្រឹមតែ​មួយនាទីត្រូវបានលេងនៅកីឡដ្ឋាន Parc des Princes មុនពេលសមាជិកជ័យលាភី World Cup រកបានគ្រាប់បាល់គ្រាប់ទីពីរនៅនាទីទី៧ខណៈម្ចាស់ពានបាល់មាស៧សម័យ Lionel Messi រកបានគ្រាប់បាល់ ស៊ុតបញ្ចូលទី២គ្រាប់នៅនាទី៣៨ និង ៦៨ ។

Video: Kylian Mbappé Discusses PSG's Mindset Against Club Brugge

មានន័យថាការប្រកួតចាប់ផ្តើមត្រឹមតែ២នាទីប៉ុណ្ណោះខណៈខ្សែប្រយុទ្ធក្រុមPSGមានឪកាសរកបានគ្រាប់បាល់ បើកឆាកនិងជាគ្រាប់បាល់ទី៣០ ដែលខ្សែប្រយុទ្ធក្លឹបPSGធ្វើបាននៅក្នុងវ័យត្រឹមតែ ២២ ឆ្នាំ និង ៣៥២ ថ្ងៃ​ប៉ុណ្ណោះ​។​អតីតតារាឆ្នើម Monaco ពេលនេះបានក្លាយជាកីឡាករក្មេងបំផុតដែលអាចរកបាន ៣០ គ្រាប់នៅ Champions League ដូច្នេះគិតជាមធ្យមភាគអតីតកីឡាករMonaco រូបនេះស៊ុតបញ្ចូលទីយ៉ាងហោចណាស់ ៤ គ្រាប់ក្នុងការប្រកួត ៦ រដូវ​កាលកន្លងទៅ។

PSG – Brugge – The ride of Kylian Mbappé, the luminous strike of Lionel Messi: the goal of PSG in video – Eurosport.fr

ដូច្នេះMbappe បានស៊ុតបញ្ចូលទីគ្រាប់ទី ៣០ និងទី ៣១ នៅក្របខ័ណ្ឌ Champions League រយៈពេលជិត  ៥ ឆ្នាំបន្ទាប់ពីការស៊ុតបញ្ចូលទីជាលើកដំបូងអោយMonaco ពេលបរាជ័យក្នុងលទ្ធផល៥ទល់និង៣ជាមួយ Man. City កាលពីខែកុម្ភៈ ២០១៧ ។  សម្រាប់រដូវកាលនេះរូបគេរកបានគ្រាប់បាល់ស៊ុតបញ្ចូលទី១១ គ្រាប់ និង  assists ១៣លើកពីការបង្ហាញខ្លួនគ្រប់ការប្រកួតទាំង២២ដង៕

ប្រភពព័ត៍មាន៖ Sportsmole