បរទេស៖ ខ្សែ​ប្រយុទ្ធឆ្នើម Roberto Firmino របស់ក្រុមហង្សក្រហម Liverpool បាន​ត្រលប់​មក​ហ្វឹកហាត់​វិញ​ហើយ ក្រោយ​សម្រាក​ជាង​មួយ​ខែ​ដោយ​របួស​សរសៃ​ពួរ។ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះជួបនិង​បញ្ហារបួសខាងលើ​កំឡុង​ពេល Liverpool យកឈ្នះគូប្រជែង At. Madrid ក្នុងលទ្ធផល ២ទល់និង០នៅក្របខណ្ឌ Champions League កាល​ពីដើមខែវិច្ឆិកាស្របពេល អ្នកចាត់ការ Jurgen Klopp បានបញ្ជាក់នៅពេលនោះថារបួស​របស់ ​Firmino ​គឺមានសភាពធ្ងន់ធ្ងរ ។

Roberto Firmino returns to Liverpool training to delighted declaration from  Virgil van Dijk - Mirror Online

ទោះជាយ៉ាងណា Firmino បានត្រលប់មកហ្វឹកហាត់ជាមួយមិត្តរួមក្រុមកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីស្ថិតក្នុង​ជម្រើស​ដំបូងត្រៀមបង្ហាញខ្លួនក្នុងអំឡុងការប្រកួតលីកកំពូឡអង់គ្លេស នៅថ្ងៃសៅរ៍ជាមួយ Aston Villa ។ក្រុម​គ្រូ​ប​ង្វឹកអាឡឺម៉ង់លោក Klopp ​លេងបាន​ប្រាំពីរ​ប្រកួត​អំឡុង​ពេល​អវត្តមាន​របស់ Firmino ឈ្នះ៦​លើក​ចុង​ក្រោយគ្រប់ក្របខណ្ឌប្រកួតទាំងអស់ចុង ខណៈ Joe Gomez និង Naby Keita ក៏​បាន​ចូល​រួម​ក្នុង​ការ​ហ្វឹក​ហាត់​ផងដែរ បន្ទាប់ពីកីឡាករទាំងពីរប​ាន ​អវត្តមាន​ដោយ​សាររបួស​ផង​ដែរ។

Virgil van Dijk overwhelmed by emotion as Roberto Firmino resumes training  -.

គឺជាវត្តមានដ៏ សំខាន់សម្រាប់ក្រុមជើងឯកអង់គ្លេសនៅតំបន់បម្រើកណ្តាលក្រោយប្រកួតបានចំនួន ៣លើក ខណៈ​ដែលពួក​គេមានកម្មវិធីប្រកួតដ៏មមាញឺកដល់ទៅ៩ដងក្នុងខែធ្នូនេះ។  វាក៏ជាការស្វាគមន៍​វីរបុរស​ក្លឹប Steven Gerrard ក្នុងនាមអ្នកចាត់ការក្រុម Aston Villa ​និងត្រលប់មកបង្ហាញខ្លួននៅទឹកដី Anfield នៅចុង សប្តាហ៍នេះ ហើយ Liverpool នឹងបន្តជួបជាមួយ Newcastle United, Tottenham Hotspur និង Leicester City នៅមុនថ្ងៃបុណ្យណូអែល៕

ប្រភពព័ត៍មាន៖ Sportsmole