បរទេស៖ អ្នកចាត់ការបណ្តោះអាសន្នក្រុមបិសាចក្រហម Man Utd លោក Ralf Rangnick បានបញ្ចាក់ថារូបលោក និង មិនព្យាយាមបញ្ចុះបញ្ចូល Paul Pogba ឱ្យបន្តកុងត្រាថ្មីជាក្លឹប មុនពេលកិច្ចសន្យារបស់ខ្សែបម្រើរូបនេះអស់សុពលភាពនៅបញ្ចប់រដូវកាលនេះនោះទេ។
កីឡាករអន្តរជាតិជាតិបារាំងបច្ចុប្បន្នកំពុងសម្រាកព្យាបាលរបួស ខណៈគ្រូបង្វឹក អាឡឺម៉ង់លោក Rangnick នឹងពិភាក្សាការបន្តកុងត្រាថ្មីនៅពេលដែលរូបគេជាសះស្បើយក្រោយ ត្រលប់ពីការព្យាបាលរបួសប៉ុន្តែរូបលោកជឿជាក់កីឡាកររូបនេះមិនមានចេតនានិងការតាំងចិត្តចង់បន្តនៅជាមួយក្លឹបទៀតនោះឡើយ។ អនាគតរបស់សមាជិកជ័យលាភី World Cup ២០១៨វ័យ២៨ ឆ្នាំរុបនេះនៅតែជាប្រធានបទដែលត្រូវយកមកពិភាក្សា ស្រប ពេលទីផ្សារដោះដូរកីឡាករនិងបើកជាលើកទីពីរនា ខែមករា ២០២២ខាងមុខ។
ដូច្នេះMan.Utdប្រឈមនិងត្រូវបង្ខំចិត្ត លក់ Pogba ដើម្បីជៀសវាងការបាត់បង់រូបគេ ដោយគ្មានតម្លៃខ្លួន(Free Transfer)។ភ្នាក់ងាររបស់កីឡាករអន្តរជាតិបារាំងលោក Mino Raiola បានបញ្ជាក់ថាមានការផ្តល់ជូនជាច្រើន សម្រាប់ Pogba ហើយរូបលោកនិងចាប់ផ្តើមពិភក្សាជាមួយក្លឹបនៅលីគកំពូលអឺរ៉ុបផ្សេងទៀតដែលចាប់អារម្មណ៏លើកូនក្រុមរបស់លោក ចាប់ពីថ្ងៃទី ១ ខែមករា២០២២តទៅ។ Pogba បានបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទី ៧ដងក្នុងការបង្ហាញខ្លួន ៩លើក នៅក្របខណ្ឌ Premier League រដូវកាលនេះ និងខកខានបង្ហាញខ្លួនគិតចាប់តាំងពីត្រូវបានបណ្តេញចេញពេលចូលលេងជាកីឡាករបម្រុងរយៈពេល១៥ នាទីក្នុងជំនួបចាញ់ក្រុមភ្ញៀវ Liverpool៥ទល់និង០៕
ប្រភពព័ត៍មាន៖ SkySports