បរទេស៖  ភ្នាក់ងាររបស់ Anthony  Martial លោក Philippe Lamboley បានបញ្ជាក់កាលពីថ្ងៃសុក្រថា កូនក្រុមរបស់លោ​ក​ចង់​ចាកចេញពីទឹកដី Old Trafford ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករនិងបើកនៅខែមករាបន្ទាប់ពីថមថយ​ឪកាស​បង្ហាញខ្លួនអស់ជាច្រើនប្រកួត បន្ទាប់ពិការមកដល់របស់ Cristiano Ronaldo និង Jadon Sancho ។

Anthony Martial: Man Utd forward wishes to leave club in January transfer  window, says agent | Football News | Sky Sports

Barcelona, ​​Arsenal និង Paris Saint-Germain និងNewcastle គឺជាក្លឹបដែលមានទំនាក់ទំនងក្នុងការផ្ទេរយក​Martial យោងគេហទំព័រ The Mirror បានចុះផ្សាយ។ អតីតយុវជនថ្នាលក្លឹបMonaco កីឡាករអន្តរជាតិបារាំងបច្ចុប្បន្នមានវ័យ២៦ ឆ្នាំរូបនេះបង្ហាញខ្លួនជម្រើសដំបូង​បាន​តែពីរ​ប្រកួត​នៅក្របខខណ្ឌ  Premier League និង ៤ ដង​នៅ​គ្រប់​ការ​ប្រកួត​ទាំង​អស់។​រហូតមកដល់ពេល​នេះ​របួស​ជង្គង់រឹតតែធ្វើអោយរូបគេ បាត់បង់ឱកាសបង្ហាញខ្លួនក្រោយការ ដឹកនាំរបស់គ្រូបង្វឹកបណ្តោះអាសន្ន​លោក Ralf Rangnick។

Anthony Martial wants to leave Manchester United in January transfer window  - Manchester Evening News

សម្រាប់Newcastleមានបំណងចង់នាំយកខ្សែប្រយុទ្ធឆ្នើមមកពង្រឹងក្រុមដើម្បីជួយស្រោចស្រង់ពួកគេជៀសផុតពីការកាត់ចោល ខណៈ Arsenal កំពុងជួបភាពមិនច្បាស់លាស់អំពីអនាគតរបស់ Pierre-Emerick Aubameyang, Alexandre Lacazette, Eddie Nketiah និង Folarin Balogun ។ទន្ទឹមនឹងនេះដែរ Barcelona ក៏ចង់បានMartial មកជំនួសតំណែងSergio Aguero ដែលបានបង្ខំចិត្តចូលនិវត្តន៍ ដោយសារ​បញ្ហា​ជំងឺបេះដូង។PSG គឺជាក្លឹបចុងក្រោយដែលបើកការចាប់អារម្មណ៏ប្រសិនKylian Mbappe ចាកចេញ​ទៅកាន់​ក្លឹបReal Madrid។ Martial បានចំណាយពេល ៦ ឆ្នាំកន្លះកន្លងមក ដោយស៊ុតបញ្ចូលទីបាន ៧៩ គ្រាប់ក្នុង​ការបង្ហាញខ្លួន ២៦៨ប្រកួត៕

 

ប្រភពព័ត៍មាន៖ Sportsmole