បរទេស៖ គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Thomas Tuchel បានធ្វើការក្រើនរំលឹកក៏ដូចជាដាស់តឿនដល់ Antonio Rudiger ថាមិន​មានកីឡាកររូបណានៅក្នុងក្លឹបដែលមានសារៈសំខាន់ធំជាងក្លឹបនោះទេ។ ការលើកឡើងដោយប្រើពាក្យសម្តីធ្ងន់ៗ របស់​គ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់រូបនេះគឺកើតមានឡើងនៅ ចំពេលដែលការចរចារបន្តកុងត្រាថ្មីរវាងក្លឹបជើងឯកChampion League ជាមួយខ្សែការពារកណ្តាលរូបនេះនៅបន្តជាប់គាំងមិនទាន់អាចរកឃើញច្រកចេញនោះ។

Antonio Rudiger could be option for Bayern Munich as Chelsea contract talks  stall - Bavarian Football Works

កិច្ចសន្យាខ្សែការពារក្រុមឥន្រ្ទីយ៏ដែកអាឡឺម៉ង់លោក Rudiger នៅទឹកដី Stamford Bridge នឹងផុតកំណត់​នៅ​ចុងបញ្ចប់នៃរដូវកាលនេះ ដូច្នេះក្លឹបនិងព្យាយាមជម្រុញការលក់Rudiger នៅខែមករា២០២២ជៀសវាង​ការបាត់បង់​រូបគេ​ដោយគ្មានតម្លៃខ្លួន(Free Transfer) ។បច្ចុប្បន្នមានក្លឹបកំពូលៗនៅអឺរ៉ុប Real Madrid Man. City, Liverpool, Bayern Munich, Paris Saint-Germain និង Juventus ត្រូវបានប្រព័ន្ធផ្សព្វផ្សាយបញ្ជាក់ថាកំពុងតម្រង់ជួរត្រៀម​ប្រជែងការ​ចុះហត្ថ​លេខាកីឡាករវ័យ ២៨ ឆ្នាំ រូបនេះចាប់តាំងពីថ្ងៃទី ១ ខែមករាតទៅ។

Rudiger Reportedly Set to Become World's 2nd Highest-Paid Defender as Four  Top Clubs Eye German Star

ការពិតRudiger បានស្នើសុំប្រាក់ឈ្នួលប្រមាណ ២០០,០០០ ផោនក្នុងមួយសប្តាហ៍ពី Chelsea ពោលគឺជាច្រើនជាង​ពីរដងនៃប្រាក់ឈ្នួលបច្ចុប្បន្នរបស់គាត់ត្រឹមតែ ៩០,០០០ផោនក្នុងមួយសប្តាហ៍  ខណៈChelseaយល់ព្រមផ្តល់ជូនត្រឹមតែ​១៤,0000ផោនប៉ុណ្ណោះ។ ដូច្នេះរូបគេសម្លឹងឪកាសចាកចេញនិងអាចរកបានប្រាក់ឈ្នួលដល់ទៅ៤០០,០០០ ផោនក្នុង​មួយ​សប្តាហ៍​ជាមួយក្លឹប ផ្សេងទៀតដែលធ្វើឱ្យគាត់ក្លាយជាកីឡាករខ្សែការពារក្នុងចំណោមអ្នកដែលមានប្រាក់ឈ្នួលថ្លៃបំផុត​នៅលើពិភពលោក៕

 

ប្រភពព័ត៍មាន៖ Sportsmole