បរទេស៖ ក្រុម Real Madrid បាន​ពង្រឹង​ចំណាត់​ថ្នាក់​របស់​ខ្លួន​នៅលើ​កពូល​តារាង​បន្ថែម​ទៀត កាល​ពីថ្ងៃ​អាទិត្យ តាមរយៈ​ការផ្តួលក្រុម Atletico Madrid ក្នុងលទ្ធផល ២-០ ដើម្បី​នាំមុខ​១៣ពិន្ទុ​ដាច់​លើ​ក្រុម​ម្ចាស់​ការ​ពារ​តំណែង​ជើង​​​ឯក​មួយនេះ ក្នុងក្រប​ខ័ណ្ឌ La Liga​។

ក្រុម Atletico នៅ​សល់​១​ប្រកួត​ក្នុង​ដៃ ច្រើន​ជាង​គូ​ប្រកួត​របស់​ខ្លួន ប៉ុន្តែ ពិន្ទុនាំ​មុខ​នេះ ត្រូវ​បាន​ចាត់​ទុក ជាពិន្ទុ​នាំមុខដាច់​យ៉ាង​ឆ្ងាយ បើ​ទោះ​បី​នៅ​ត្រឹម​ខែ​ធ្នូ​ក៨ដោយ​។ ​បច្ចុប្បន្ន​ក្រុម Barcelona​ បាន​ដេញតាមពីក្រោយ​រហូត​ដល់​ទៅ​១៨ពិន្ទុ និង​ស្ថិតនៅ​ឆ្ងាយពីក្រុម​កំពូល​តារាង ក្រោយពីពួក​គេ​បាន​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ២-២ នៅលើ​ទឹកដីក្រុម Osasuna​។

ជាមួយ​គ្នា​នេះ Sevilla ដែល​បាន​ឈ្នះ​ពានរបស់​អេ​ស្ប៉ាញ ជាលើក​ចុងក្រោយ​ក្នុង​ឆ្នាំ​១៩៤៦ គឺ​ជា​គូ​ប្រកួតដេញ​តាមពីក្រោយ​កៀក​ជាង ដោយ​តាម​ពីក្រោយ​៨ពិន្ទុ ប៉ុន្តែ នៅ​សល់​១​ប្រកួត​ក្នុង​ដៃ​។ សប្តាហ៍​ក៏​ខក​ចិត្ត​របស់ក្រុម Barcelona បានប​ញ្ចប់​យ៉ាង​ជូរ​ចត់ ខណៈ​ដែលពួកគេ​បាន​របូត​គ្រាប់បាល់​នៅនាទី ទី​៨៦ ដណ្តើម​បាន​ត្រឹម​លទ្ធផលស្មើ​នៅលើ​ទឹកដីក្រុម Osasuna​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia