បរទេស៖ ខ្សែ​បម្រើ​ប្រយុទ្ធ​ Serge Gnabry របស់ក្រុម Bayern Munich បាន​ស៊ុត​បាល់បញ្ចូល​ទី​៣​គ្រាប់ និង​ជួយ​ឲ្យ Robert Lewandowski រក​បាន​១​គ្រាប់​ទៀត ក្នុង​ពេលក្រុមរបស់​ខ្លួន​លត់ក្រុមម្ចាស់​ផ្ទះ VfB Stuttgart ក្នុងលទ្ធផល ៥-០ កាលពីថ្ងៃ​អង្គារ ដើម្បីនាំមុខ​លើកំពូល​តារាង​រហូត​ដល់ទៅ​៩ពិន្ទុ​នៃក្រប​ខ័ណ្ឌ Bundeslia​។

ក្រុម Bayern ដែល​​នឹង​ឈរ​លើ​កំពូល​តារាង​រហូត​ដល់​បញ្ចប់​ឆ្នាំ នៅមុនពេល​ចាប់​ផ្តើម​ការ​ប្រកួត​ឡើង​វិញ​នៅ​​ឆ្នាំក្រោយ និងកំពុង​តែ​សម្លឹង​រកការឈ្នះពាន​លីក​ជាលើក​ទី​១០ជាប់​ៗគ្នា​របស់ពួក​គេនោះ បច្ចុប្បន្ន មាន​៤០ពិន្ទុពីការ​ប្រកួត​១៦​លើក​។ ដោយក្រុម​ឈរ​លេខ​២ Borussia Dortmund ដែលមាន​៣១ពិន្ទុ​​ពីការប្រកួត​១៥​លើក នឹង​ប្រកួតនៅ​រាត្រីនេះ​ដោយ​ត្រូវ​ប៉ះ​ជាមួយនឹងក្រុម Greuther Fuerth​។

លោក Julian Nagelsmann គ្រូបង្វឹក​របស់ Bayern បាន​ឲ្យដឹងថា៖ «Serge បាន​ស៊ុត​បាល់បញ្ចូល​ទី​១​គ្រាប់​យ៉ាងល្អ រក​គ្រាប់បាន​២​គ្រាប់​ទៀត​នៅ​តង់ទី​២ ហើយ​បន្ទាប់​មក ជួយ​ឲ្យ​មិត្ត​រួមក្រុមរ​បស់​គេ​រកបាន​២គ្រាប់​ទៀត​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia