បរទេស៖ ខ្សែការពារ Antonio Rudiger របស់ក្រុមតោខៀវ Chelsea មិនរំពឹងថាការទាមទារប្រាក់ឈ្នួលសរុបចំនួន £៤00,000 ក្នុងមួយសប្តាហ៍គឺជាហេតុផលសមស្របដែលនាំអោយរូបគេបន្តកុងត្រាថ្មីស្នាក់នៅទឹកដី Stamford Bridge បន្តទៀតនោះទេ។ទោះបីជាមានការខិតខំប្រឹងប្រែងសម្រាប់ក្រុមការពារតំណែងជើងឯកChampion League រយៈពេលកន្លងមក យ៉ាងណាក៏ដោយ ប៉ុន្តែក្រុមបានជួបបរាជ័យក្នុងការយល់ព្រមលើ​លក្ខខណ្ឌថ្មី​ជា​មួយ​​​កីឡាករវ័យ ២៨ ឆ្នាំរូបនេះដែលកិច្ចសន្យារបស់គេនឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ។

Antonio Rudiger: The left (wing)back Chelsea needs right now

កីឡាករអន្តរជាតិអាឡឺម៉ង់ហាក់បីដូចជា ចង់បានជាកញ្ចប់ថវិកាមួយដែល មានកម្រិតសមស្របស្មើទៅនិង នឹង​កីឡា​ករសំខាន់ៗផ្សេងទៀតនៅក្នុងក្រុមជម្រើស១១នាក់ដំបូងរបស់លោក Thomas Tuchelដូចគ្នាដែរ ។ ប្រភពពី Bild បានអោយដឹងថាបើទោះបីជា Rudiger មិនបានស្នើសុំប្រាក់ឈ្នួលដែលមានតម្លៃនឹងស្មើ ១៩.២​លាន​ផោន ក្នុងមួយឆ្នាំ ក៏ពិតមែន ប៉ុន្តែក្រោយពី Chelsea បានផ្តល់ប្រាក់ចំនួន ៨.៥ លានផោន​ក្នុងមួយឆ្នាំ​កន្លងមកក្តី គឺវាមានតម្លៃទាបជាងការរំពឹងទុកជាអប្បបរមារបស់ Rudiger ដែលចង់បានដល់ទៅ ១២ លានផោន​ឯណោះ។

Antonio Rudiger 'holds talks' with Real Madrid but Man Utd emerge as  transfer contenders - Mirror Online

ស្របពេលដែល Real Madrid និងPSGជាក្លឹបដែលបណ្តាញសារពត៌មានធ្វើការចុះផ្សាយថា​កំពុងមានទំនាក់​ទំនង​ចង់បានRudiger នាពេលបច្ចុប្បន្ននេះ អ្នកចាត់ ការទូទៅ លោក Tuchel បានណែនាំថារូបលោកនៅតែបន្ត អត់ធ្មត់ និងបន្តធ្វើការពិភាក្សាពីបញ្ហានេះបន្តទៀត ផងដែរ៕

 

ប្រភពព័ត៍មាន៖ Sportsmole