បរទេស៖ ក្រុមអធិរាជស Real Madrid ​មិន​អាច​ស្នើ​សុំ​ពន្យារ​ពេល​សម្រាប់​ការ​ប្រកួត La Liga នៅ​ថ្ងៃ​អាទិត្យ​ជាមួយក្រុម​ភ្ញៀវ Cadiz នៅថ្ងៃអាទិត្យចុងសប្តាហ៏នេះបានទេ  បើ​ទោះ​បី​ជា​មាន​ការ​រីក​រាល​ដាល​នៃ​មេរោគកូវីត-១៩​នៅក្នុង​ក្លឹប​​ក៏​ដោយ។ ក្រុមម្ចាស់ជើងឯក Champion League បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា Marco Asensio, Gareth Bale, Rodrygo និង Andriy Lunin ពួកគេបានធ្វើតេស្តវិជ្ជមាន COVID-១៩ ក្នុងរយៈពេល ២៤ ម៉ោង​បន្ទាប់ពី Luka Modric និង Marceloទំាងពីររូបនេះបានរកឃើញថាឆ្លងដំបូងគេក្នុងក្រុម។

4 more Real Madrid players test positive for COVID-19 - Sportivorous

យោងគេហទំព័រ​​Marca បានអោយដឹងថាៈច្បាប់ La Liga ចែងថា គ្មានក្លឹបណាមាន​លទ្ធភាព​ពន្យារពេល​ការប្រកួតប្រសិនពួកគេមានកីឡាករដែលអាចចូលលេងយ៉ាងហោចណាស់ ១៣ នាក់ឡើងទៅ។នៅក្របខ័ណ្ឌ Premier League ការប្រកួតសរុបចំនួន ៩ គូត្រូវបានពន្យារពេល ដោយសារកីឡាករឆ្លងកូវីដ១៩ ខណៈ​ច្បាស់​នៅ​ក្របខណ្ឌកំពូលអង់គ្លេសបានបញ្ជាក់ថា​ការប្រកួតអាចត្រូវបានពន្យារពេលបានលុះត្រាតែកីឡាករ​ដែល​មាន​សិទ្ធិប្រកួតតិចជាង ១៤ នាក់ប៉ុណ្ណោះ។​ដូច្នេះលោក Carlo Ancelotti និងត្រូវពឹងផ្អែកលើយុវជនថ្នាល​មួយ​ចំនួន​អោយចូលលេងក្រុមឈុតធំ ក្នុងអំឡុងពេលមានវិបត្តិនេះ ដើម្បីត្រៀមការប្រកួតក្របខណ្ឌ  La Liga ចុង​ក្រោយសប្តាហ៏ទី១៨&១៩​របស់ពួកគេមុនបំណាច់ឆ្នាំ ២០២១ ទល់នឹង Cadiz ព្រមទាំង Athletic Bilbao ។

Real Madrid v Cádiz to be played on Sunday 19 December at 9pm | Real Madrid  CF

ក្រៅពីកូនក្រុមគឺកូនប្រុសបង្កើតរបស់លោក Ancelotti និងជំនួយការគ្រូបង្វឹកលោក Davide Ancelotti បានធ្វើតេស្តវិជ្ជមានកូវីត-១៩ខណៈខ្សែបម្រើ Dani Ceballos នៅតែបន្តអវត្តមានដោយសាររបួសកជើង៕

 

ប្រភពព័ត៍​មាន៖ Sportsmole