បរទេស៖​ ទោះបីជាស្ថិតក្នុងទម្រង់លេងដ៏អស្ចារ្យនិងកំពុងនាំមុខតារាងក្នុងរដូវកាលនេះ Real Madrid ក្រុមយក្ស​នៅក្រប​ខណ្ឌ La Liga មិនដែលបំភ្លេចរឿងសម្លឹងរកកីឡាករឆ្នើមៗ ដែលមានទេពកោសល្យដើម្បី ដើម្បីពង្រឹងក្រុម​បន្ថែម​ទៀ​ត​នោះ​ទេ​។​ក្រុមកំពុងក្រោមការដឹកនំាដោយលោក Carlo Ancelloti ពួកគេបាន​ធ្វើការវិនិ​យោគ​​ដ៏​អស្ចារ្យ កាលពីរដូវក្តៅ ដោយបាននាំយក Alabaដោយគ្មានតម្លៃខ្លួនហើយ Rudiger អាចជា​កីឡាករ​បន្ទាប់។

Manchester United keen on Antonio Rudiger transfer, with Chelsea defender  set for exit after being 'offered less than Mason Mount' in new contract  talks

ខ្សែការពារកណ្តាលសញ្ជាតិអាឡឺម៉ង់ដែលផុតកុងត្រាជាមួយ Chelsea នៅថ្ងៃទី ៣០ ខែមិថុនា ស្រប​ពេលសាម៉ីខ្លួនក៏បង្ហាញចេតនាចង់ចូលរួមជាមួយ Real Madrid ផងដែរ ។

Antonio Rudiger's Situation Sparks Tension Between Real Madrid and Chelsea

ប្រភពពីគេហទំព័រ AS អេស្បាញ បានលើកឡើងថាៈ PSG ដែលជាក្លឹបមានអំណាចហិរញ្ញវត្ថុដ៏ធំ ក៏មានបំណង​ចង់​ចូលមកប្រជែងការចរចានេះស្របពេលគេហទំព័រ Bild បានលើកឡើងផងដែរថាៈ ប្រធានផ្នែកកីឡារបស់ PSG លោក Leonardo បានជួបជាមួយភ្នាក់ងាររបស់ Rudiger កាលពីប៉ុន្មានសប្តាហ៍មុនជាមួយនឹង​គោល​បំណង​យ៉ាងមុតមាំក្នុងការនាំយករូបគេមកកាន់ក្រុមដែលមានមូលដ្ឋាននៅរាជធានីប្រទេសបារាំង៕

 

ប្រភពព័ត៍មាន៖ Besoccer