បរទេស៖ ខ្សែប្រយុទ្ធ Edinson Cavani របស់ក្រុមបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថាបានយល់ព្រមលើការផ្តល់ជូនកិច្ចសន្យាដើម្បីចូលរួមជាមួយក្រុម Barcelona នៅខែមករាខាងមុខ។

Edinson Cavani is at risk of becoming the 'modern-day Henrik Larsson' at  Manchester United - Casey Evans - Manchester Evening News

អនាគតរបស់កីឡាករវ័យ 34 ឆ្នាំរូបនេះបានក្លាយជាប្រធានបទនៃការជជែកដេញដោលកាន់តែខ្លាំងឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ជាមួយនឹងរបាយការណ៍ដែលបង្ហាញថាគាត់កំពុងពិចារណាអនាគតរបស់គាត់នៅ Old Trafford ។ លាយលំនៃការរងរបួសញឹកញាប់ និងការប្រកួតប្រជែងជម្រើសដំបូងផងដែរ ខណៈដែល Cavani ទើបតែលេងបានពីរប្រកួតប៉ុណ្ណោះនៅ Premier League រដូវកាលនេះ ខណៈដែលកិច្ចសន្យារបស់គាត់នៅសល់ 6ខែទៀត។

Edinson Cavani | Today news

Barcelona ត្រូវបានគេដឹងថាបានកំណត់អត្តសញ្ញាណកីឡាករអន្តរជាតិអ៊ុយរូហ្គាយជាអ្នកជំនួស Sergio Aguero បន្ទាប់ពីកីឡាករអាហ្សង់ទីនរូបនេះត្រូវបង្ខំចិត្តចូលនិវត្តន៍ដោយសារតែបញ្ហាបេះដូង ខណៈរបាយការណ៍កាលពីថ្ងៃសុក្របានអះអាងថាក្លឹបយក្សកាតាឡានបានដាក់សំណើទិញយក Cavani ។ សារព័ត៌មាន Marca របស់អេស្ប៉ាញបានរាយការណ៍ថា Cavani ឥឡូវនេះបានឈានដល់កិច្ចព្រមព្រៀងជាមួយ Barcelona ហើយ ដោយបានបដិសេធក្នុងផ្ទេរទៅកាន់ក្លឹប Boca Juniors ។

Manchester United and Man City could lose crucial players for Premier  League run-in due to new rules - Manchester Evening News

Barca នៅតែត្រូវការយល់ព្រមលើកិច្ចព្រមព្រៀងជាមួយ Manchester United ជាមុនសិន ខណៈក្លឹបបិសាចក្រហមត្រូវបានគេគិតថាក៏បានបើកចំហចំពោះគំនិតក្នុងការអនុញ្ញាតឲ្យ Cavani ចាកចេញផងដែរ ដោយសារតែថ្លៃឈ្នួលរបស់កីឡាកររូបនេះ។ គួរបញ្ជាក់ងផងដែរខ្សែប្រយុទ្ធជើងចាស់រូបនេះបានស៊ុតបញ្ចូលទីបាន 18 គ្រាប់ក្នុងការបង្ហាញខ្លួន 47 លើកសម្រាប់ក្រុម Man United៕

 

ប្រភពព័ត៍មាន៖ Sportsmole