បរទេស៖ ប្រធានក្លឹប Bayern Munich លោក Herbert Hainer កាលពីថ្ងៃអាទិត្យបានច្រានចោលការដេញថ្លៃខ្សែប្រយុទ្ធ Erling Haaland ពីគូប្រជែង Dortmund ហើយសង្ឃឹមថាខ្សែប្រយុទ្ធ Robert Lewandowski បញ្ចប់អាជីព ជាមួយក្លឹបយក្ស Bavarian។

Bundesliga: Haaland vs Lewandowski: Who would you rather have right now? |  Marca

Hainer បានប្រាប់ទូរទស្សន៍ Sport1 ថា «Bayern Munich នឹងមិនចុះហត្ថលេខា លើ Haaland ទេ ពីព្រោះយើងកំពុងមាន Lewandowski ដែលចូលរួមជាមួយពួកយើងចាប់តាំងពីឆ្នាំ២០១៤»។ ខ្សែប្រយុទ្ធប៉ូឡូញដែលឈានចូលវ័យ ៣៤ ឆ្នាំនៅខែសីហាឆ្នាំក្រោយមានកិច្ចសន្យាAllianz Arena រហូតដល់ឆ្នាំ ២០២៣។ សម្រាប់Haaland វ័យ ២១ ឆ្នាំកំពុង​ស្ថិត​ក្រោម​កិច្ចសន្យាជាមួយ Dortmund រហូតដល់ឆ្នាំ ២០២៤ ប៉ុន្តែអាច​ចាក​ចេញនៅឆ្នាំ ២០២២ ជាមួយតម្លៃទិញផ្តាច់កុងត្រាប្រមាណ៨០លានយូរ៉ូ។

Lewandowski, Haaland face off in Bayern-Dortmund showdown | Daily Sabah

កីឡាករសញ្ជាតិន័រវេសរូបនេះស៊ុតបញ្ចូលទីបាន ៧៦ គ្រាប់ក្នុង ៧៦ ប្រកួតសមម្រាប់ Dortmund ចាប់តាំង​ពីខែមករា ឆ្នាំ ២០២០ និង ត្រូវបានចាត់ទុកថាជាទ្រព្យសម្បត្តិដ៏មានតម្លៃក្នុងបាល់ទាត់អឺរ៉ុប។ Mino Raiola ភ្នាក់ ងារ​របស់ Haaland ថ្មីៗនេះបាននិយាយថា: មានឱកាសដ៏អស្ចារ្យដែល Erling នឹងចាកចេញ នៅចុង​បញ្ចប់ នៃ​រដូវកាលនេះជាមួយក្រុម Bayern Munich, Real Madrid, Barcelona និង Manchester City ជាគោល ដៅដែល​រូបគេអាចចូលរួម៕

 

ប្រភពព័ត៍មាន៖ Besoccer