បរទេស៖ Real Madrid នឹងត្រូវអវត្តមានកីឡាករជម្រើសដំបូងចំនួនដល់ទៅ១១  នាក់សម្រាប់ការប្រកួត La Liga សប្តាហ៏ទី១៩នៅ​វេលាម៉ោង៣និង៣០នាទីរំលងអធ្រាតឈានចូលថ្ងៃពុធនៅថ្ងៃពុធជាមួយនឹងក្រុមម្ចាស់ផ្ទះ Athletic Bilbao ។

COVID-hit Real Madrid faces formation headache before Bilbao trip | Daily  Sabah

គួរបញ្ជាក់ថា ក្លឹប​យក្សអេស្បាញ កំពុងតែរងការផ្ទុះឡើងនៃមេរោគរលាកផ្លូវដង្ហើមកូវីត-១៩ នៅក្នុងក្រុមរបស់ពួកគេ ហើយក៏បានធ្វើ​​តេស្តវិជ្ជមានចំនួនប្រាំបីរួចទៅហើយកាលពីសប្តាហ៍មុន។​ ក្រោយមកទៀតនេះក្លឹបបានបញ្ជាក់ថា David Alaba និង Isco គឺជាកីឡាករ ចុងក្រោយដែលបានឆ្លងមេរោគនេះខណៈ Luka Modric, Marcelo, Marco Asensio, Gareth Bale, Rodrygo និង Andriy Lunin សុទ្ធតែធ្វើតេស្ត​វិជ្ជមាន។​ក្នុងចំណោមនោះប្រធានក្រុមជម្រើសជាតិក្រូងអាត Modric បានធ្វើតេស្តអវិជ្ជមាន ប៉ុន្តែនៅតែបង្ហាញពីអការៈ​មិនអំណោយ​ផលនិងមានក្អកដូច្នេះរូបគេក៏ត្រូវ ខកខានការប្រកួតនៅថ្ងៃពុធនាកីឡាដ្ឋាន San Mames បន្តទៀត។

Athletic Club vs Real Madrid: TV channel, live stream, team news &  prediction - Real Madrid

ខ្សែការពារស្លាប Dani Carvajal និង Dani Ceballos បច្ចុប្បន្នត្រូវអវត្តមានដោយសាររបួស ហើយ Casemiro ត្រូវ​បានព្យួរដូច្នេះគ្រូបង្វឹកលោកCarlo Ancelotti នឹងចាប់ផ្តើមអវត្តមានកីឡាករ ១១ នាក់សម្រាប់ការប្រកួតចុងក្រោយ នៅ​ឆ្នាំ ២០២១។Real Madridក៏បន្តអវត្តមានជំនួយការគ្រូបង្វឹកលោក Davide Ancelotti ដែលបានធ្វើតេស្តវិជ្ជមាន​ចំពោះ​មេរោគ​នេះផងដែរ។ Real Madrid រកបានជ័យជំនះ១០លើកជាប់ៗគ្នាមុនពេលខកចិត្តដោយលទ្ធផលស្មើគ្នា ០ទល់និង០ ជាមួយនឹងក្រុម Cadiz កាលពីថ្ងៃអាទិត្យ ប៉ុន្តែពួកគេនៅតែនាំមុខ ៥ ពិន្ទុនៅលើកំពូលតារាង La Liga៕

 

ប្រភពព័ត៍មាន៖ Sportsmole