បរទេស៖ Man Utd មិនមានភាពប្រញាប់ប្រញាល់ក្នុងការចែកផ្លូវជាមួយ Paul Pogba ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករនិងបើកដំណើរការជាលើកទីពីរនៅខែមករា២០២២ខាងមុខនេះទេ ។
បើទោះបីជានៅសល់កិច្ចសន្យាជាងប្រាំមួយខែទៀតសមាជិកជ័យលាភីWord Cup ២០១៨ នៅមិនទាន់យល់ព្រមបន្ត កុងត្រាថ្មីលេងនៅទឹកដីOld Trafford នៅរដូវកាលនេះ ខណៈដែលភ្នាក់ងាររបស់Pogba បញ្ជាក់ថារូបគេអាចជួបពិភាក្សាផ្លាស់ទៅកាន់ក្លឹបនៅលីកកំពូលផ្សេងនៅឆ្នាំថ្មីនេះ។
កីឡាករវ័យ ២៨ ឆ្នាំ រូបនេះមិនបានបង្ហាញសញ្ញានិងគោលបំណងក្នុងការបន្តកុងត្រាថ្មីនោះទេ ហើយជឿជាក់ថា Man.United នឹងបើកចំហរការលក់រូបគេក្នុងតម្លៃបន្ធូរបន្ថយជាងអ្វីដែលក្រុមរំពឺងចង់បាន។យោងគេហទំព័រ The Mirror Real Madrid, Paris Saint-Germain និងអតីតក្លឹប Juventus សុទ្ធតែជាក្លឹបយក្សធំៗនៅតំបន់ អឺរ៉ុបដែលមានចំណាប់អារម្មណ៏ និងនៅតែបន្តតាមដានពីស្ថានភាពរបស់ខ្សែបម្រើកណ្តាលរូបនេះមកដល់ពេល បច្ចុប្បន្ន ប៉ុន្តែក្នុងចំណោមក្លឹបខាងលើនេះនៅឡើយដាក់សំណើរដេញថ្លៃជាផ្លូវការសម្រាប់រូបគេនោះដែរ៕
ប្រភពព័ត៍មាន៖ Sportsmole