បរទេស៖ ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​បារាំង Kylian Mbappe និង​ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​ប៉ូឡូញ Robert Lewandowski បាន​សម្តែង​នូវ​អារម្មណ៍មន្ទិល​សង្ស័យ​របស់​ខ្លួន​អំពី​ព្រឹត្តិការណ៍ World Cup ២​ឆ្នាំ​ម្តង តាមរយៈ​ការ​បញ្ជាក់ថា វា​នឹង​នាំ​ឲ្យមានការ​ធ្លាក់​ចុះគុណ​ភាព ប្រសិន​បើ​​កីឡាករ​​ដែល​លេង​ជាច្រើន​ប្រកួត ត្រូវ​បាន​បង្ខំ​ឲ្យ​លេង​ក្នុង​ព្រឹត្តិការណ៍នេះ​រៀង​រាល់​២​ឆ្នាំម្តង​នោះ​។

គំនិត​នៃ​ការ​រៀប​ចំ World Cup ២​ឆ្នាំ​ម្តង គឺ​ជា​គំនិត​មួយ ដែល​លោក Gianni Infantino ប្រធាន FIFA កំពុង​ព្យា​យាម​​ទាញ​ការ​គាំទ្រ​ពី​សហ​ព័ន្ធ​​ជាតិនានា តាមរយៈ​ការ​បញ្ជាក់​ថា ការផ្លាស់ប្តូរ​បែបនេះ នឹង​​ជួយ​បង្កើត​ឲ្យ​មាន​ប្រាក់​ចំណូល​បន្ថែម​ចំនួន​៤,៤​លាន​ពាន់​ដុល្លារ​អាមេរិក សម្រាប់​អង្គភាព​ពិភព​លោក​មួយនេះ​។ ប៉ុន្តែ ទោះបី​ជា​យ៉ាង​ណា សំណើ​នេះ ត្រូវ​បាន​ប្រឆាំងដោយ​ អង្គ​ភាព​គ្រប់គ្រង​បាល់ទាត់​ទ្វីប​អឺ​រ៉ុប និង​អាមេរិក ខណៈ​ដែលលោក Aleksander Ceferin ប្រធាន UEFA បាន​គំរាម​ធ្វើ​ពហិកា​ចំពោះ​យុទ្ធនា​ការ​បន្ថែម​ណា​មួយ​។

Mbappe បាននិយាយ​ក្នុងកម្មវិធី​ប្រគ់​ពាន​កីឡា​បាល់ទាត់​សកល កាលពីថ្ងៃចន្ទ​ថា៖ «ខ្ញុំមិន​មែន​ជា​អ្នក​និយាយ​ថា វា​ជា​គំនិត​ល្អ ឬ​អាក្រក់ឡើយ ប៉ុន្តែ បើ​តាម​យោ​បល់​ខ្ញុំ World Cup គឺ World Cup ហើយ​លក្ខណៈពិសេស​របស់​វា​គឺ​ការ​រៀប​ចំ​ការ​ប្រកួត​រៀង​រាល់​៤​ឆ្នាំម្តង​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia