បរទេស៖ Man Utd បានច្រានចោលការដេញថ្លៃខ្ចីជើងពីសំណាក់ក្លឹប Sevilla សម្រាប់ខ្សែប្រយុទ្ធ Anthony Martial អ្នកចាត់​ការបណ្ដោះអាសន្ន Ralf Rangnick បានបញ្ជាក់កាលពីសប្តាហ៍មុនថា កីឡាករអន្តរជាតិបារាំងរូបនេះបាន​សម្រេចចិត្ត​ចង់ចាកចេញពីទឹកដី Old Trafford ដើម្បីស្វែងរកឪកាសបានចូលលេងទៀងទាត់ ក្រោយ ចាប់ផ្តើមប្រកួតនៅ​ក្របខណ្ឌ  Premier League បានតែពីរលើកប៉ុណ្ណោះក្នុងរដូវកាលនេះ។

Anthony Martial: La Liga club Sevilla have loan offer for Manchester United  and France forward rejected - report - Eurosport

កាលពីថ្ងៃអង្គារ Sevilla បានដាក់ដេញថ្លៃខ្ចីជើងសម្រាប់ Martial ប៉ុន្តែវាត្រូវបានមើលឃើញថាជាការផ្តល់ជូន ត្រឹមតែពាក់​កណ្តាលនៃប្រាក់ឈ្នួល ២00,000 ផោនក្នុងមួយសប្តាហ៍របស់គាត់និងមិនបានផ្តល់ជូននៅ​ប្រាក់ឈ្នួលទាំងអស់នេះបូករួម​តម្លៃ​ខ្ចីជើងទៀតនោះទេ។ដូច្នេះហើយទើបMan United បានច្រានចោលការដេញថ្លៃពីសំណាក់ក្លឹបដែលជោគជ័យ​នៅ​ក្របខណ្ឌ Europa League ច្រើនបំផុត ស្របពេលក្រុមជើងឯកអង់គ្លេស២០សម័យ នឹងមិនអនុញ្ញាតឱ្យ Martial ចាក​ចេញពីក្លឹបក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃទាបជាងនេះនៅខែក្រោយនោះឡើយ។

Anthony Martial's three incidents at Man Utd that caused fury and sparked  exit plan - Mirror Online

Martial មានកិច្ចសន្យាជាមួយ Man United រហូតដល់ឆ្នាំ ២០២៤ បន្ទាប់ពីបានចូលរួមជាមួយក្លឹបក្នុងនាមយុវជន​ដែល​មាន​តម្លៃថ្លៃបំផុតនៅឆ្នាំ ២០១៥ពីMonaco  និងស៊ុតបញ្ចូលទីបាន ៧៩ គ្រាប់ក្នុងការបង្ហាញខ្លួន ២៦៨ប្រកួតទាំងអស់៕

 

ប្រភពព័ត៍មាន៖ Sportsmole