បរទេស៖ ខ្សែប្រយុទ្ធ Kylian Mbappe របស់ក្លឹប Paris Saint-Germain បានបញ្ជាក់ថារូបគេនឹងមិនផ្លាស់ទៅ Real Madrid ក្នុងទីផ្សារដោះដូរកីឡាករនិងបើកដំណើរការជាលើកទីពីរនៅខែមករា២០២២ខាងមុខនោះទេ។
កីឡាករវ័យ ២៣ ឆ្នាំនឹងឈានចូលដល់រយៈពេលប្រាំមួយខែចុងក្រោយនៃកិច្ចសន្យារបស់គាត់ជាមួយក្លឹបដែលជាប់គាំងលើការបន្តកុងត្រាថ្មីក្រោយការផ្តល់ជូន ៩ដង ពី Real Madrid ក្នុងរដូវក្តៅ។ដូច្នេះក្លឹបជើងឯកChampion League ១៣សម័យក៏និងអាចនិងមានឪកាសក្នុងការផ្ទេរយកMbappe ទៅកាន់ទឹកដី Santiago Bernabeu វិញដោយគ្មានតម្លៃខ្លួន ជំនួសវិញ។
ដកស្រង់ដោយ CNN អតីតយុវជនថ្នាលក្លឹប Monaco បញ្ជាក់ប្រាប់ថា: “ខ្ញុំមិនចូលរួមជាមួយ Real Madrid ក្នុងខែមករាទេ ហើយវាក៏មិនអាច កើតឡើងដែរ។ជាមួយParis Saint-Germain ខ្ញុំពិតជាសប្បាយចិត្តនិងលេងរហូតបញ្ចប់រដូវកាលនេះ 100% ។ ខ្ញុំនឹងផ្តល់អ្វីគ្រប់យ៉ាងដើម្បីជួយក្លឹបឈ្នះពានធំៗនៅឆ្នាំនេះ”។
គួរបញ្ជក់ថាការពិភាក្សាបន្តកុងត្រាថ្មីជាមួយសមាជិកជ័យលាភីWorld Cup ២០១៨ រយៈពេលច្រើនឆ្នាំទៀត ជាមួយ Mbappe មិនទាន់អាចឃើញពន្លឺនៅឡើយទេ បើទោះបីនាយកផ្នែកកីឡាលោក Leonardo នៅតែមានសុទិដ្ឋិនិយមថានិងរក្សាទុកខ្សែប្រយុទ្ធឆ្នើមជួរមុខរូបនេះបានបន្តទៀត។ Mbappe បានស៊ុតបញ្ចូលទីបាន ១៥ គ្រាប់ និង Assists ១៧ដងក្នុងការបង្ហាញខ្លួន ២៤លើក គ្រប់ការប្រកួតទាំងអស់ក្នុងរដូវកាលនេះ ខណៈ PSG នឹងត្រលប់មកធ្វើការប្រកួតវិញនៅថ្ងៃច័ន្ទទល់នឹង Vannes OC សម្រាប់ពាន Coupe de France៕
ប្រភពព័ត៍មាន៖ Sportsmole