បរទេស៖ Manchester United ត្រូវ​តែ​ផ្តោតលើ​ការ​អភិវឌ្ឍ​ក្នុងនាម​ជាក្រុម​មួយ និង​មិន​ត្រូវ​​ផ្តោត​​ខ្លាំង​​ពេក​ទៅលើ​ទម្រង់​លេង​ជា​ឯក​​ឡើយ ស្រប​ពេល​ដែល​ពួកគេ​សម្លឹង​រក​ការផ្លាស់​ប្តូរ​ទម្រង់លេង​។ នេះ​បើយោង​ទៅ​តាមការ​បញ្ជាក់​របស់​គ្រូបង្វឹក​បណ្តោះ​អាសន្ន​លោក Ralf Rangnick នៅមុន​ពេល​ការ​ប្រកួតក្រប​ខ័ណ្ឌ Premier League លើ​ទឹកដីខ្លួន​ឯង​ជា​មួយនឹងក្រុម Burnley នៅ​រាត្រីនេះ​។

Man United ត្រឹម​តែ​អាច​ដណ្តើម​បាន​លទ្ធផល​ស្មើ ១-១ នៅលើ​ទឹកដីក្រុម​ស្ថិត​ក្នុង​តំបន់​កាត់ចោល Newcastle United កាលពីថ្ងៃចន្ទ ខណៈ​ដែល​ខ្សែ​ការ​ពារ Harry Maguire និងRaphael Varane បាន​រង​នូវ​ការ​រិះគន់​យ៉ាងខ្លាំង​។ លោក Rangnick បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​កាលពីថ្ងៃចន្ទ​ថា៖ «Raphael មិន​បាន​លេងប្រមាណ​ជា​​៥ ឬ​៦សប្តាហ៍ ហើយ​ពិតណាស់ រូប​គេ​បាន​ធ្វើ​​ឲ្យ​មានកំហុស​ នៅមុន​ពេល​គ្រាប់បាល់​ទី​១បាន​កើត​ឡើង ប៉ុន្តែ ក្រៅពីនោះ ខ្ញុំ​គិត​ថា រូប​គេ​លេង​បាន​។

ខ្ញុំ​មិន​បាន​និយាយ​ថា រូប​គេបាន​បង្ហាញពី​ទម្រង់​លេង​ល្អ​ឡើយ ហើយ​​ជាមួយ​គ្នានេះ Harry ក៏​មិន​អី​ដែរ​។ ខ្ញុំ​គិត​ថា វា​មិន​មែន​ជា​រឿង​ត្រឹម​ត្រូវ​ឡើយ​ក្នុង​​ការ​និយាយ​ពី​ទម្រង់​លេង​របស់បុគ្គ​ល​ម្នាក់ៗ ប៉ុន្តែ យើង​ត្រូវ​តែ​ធ្វើ​ឲ្យ​បានល្អ​ប្រសើរ​ក្នុងនាម​ជាក្រុមមួយ​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia