អ្នកចាត់ការទូទៅ Jurgen Klopp នឹងខកខានមិនបានដឹកនាំក្រុមធ្វើការប្រកួតជាមួយគូប្រជែងដ៏សំខាន់គឺតោខៀវ Chelsea នៅថ្ងៃអាទិត្យទី២មករា២០២២នេះក្រោយធ្វើតេស្តវិជ្ជមាន Covid-១៩យោងការប្រកាសជាផ្លូវការណ៏របស់ក្លឹបបានលើកឡើង។ជាមួយគ្នានេះផងដែរគ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់ បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតរបស់គាត់កាលពីថ្ងៃសុក្រថា កីឡាករបីនាក់បានធ្វើតេស្តវិជ្ជមានព្រមជាមួយបុគ្កលិកក្លឹបផងដែរ។

លោកJurgen Klopp មានអការៈរោគស្រាលនិងមិនធ្ងន់ធ្ងរនោះទេហើយកំពុងត្រូវបានដាក់អោយព្យាបាលដាច់ដោយឡែក ដូច្នេះ ជំនួយការអ្នកចាត់ការទូទៅ Pepijn Lijnders នឹងដឹកនាំក្រុមទៅធ្វើការប្រកួតនៅកីឡដ្ឋាន Stamford Bridgeដែលមានមូលដ្ឋាននៅភាគខាងត្បូងឈៀងខាងលិចទីក្រុងឡុងដ៏នៅវេលាម៉ោង១១និង៣០នាទី ។

គួរបញ្ជាក់ថាបន្ទាប់ពីគ្រូបង្វឹកធ្វើតេស្ត៏វិជ្ជមានការធ្វើតេស្តសម្រាប់ក្រុម ទាំងមូល មិនបានបង្ហាញពីករណីវិជ្ជមានបន្ថែមទៀតដែលត្រៀមធ្វើការប្រកួតក្រៅពីកីឡាករទាំងបីដែលបានបញ្ជាក់ដោយលោកKlopp កាលពីថ្ងៃសុក្រនោះទេ។Liverpool បច្ចុប្បន្នកំពុងឈរនៅលេខ៣ក្នុងតារាង Premier League ដោយតាមពីក្រោយ Chelsea មួយពិន្ទុ។