គ្រូបង្វឹកបណ្ដោះអាសន្ន លោក Ralf Rangnick បាននិយាយថារូបលោកអស់សង្ឃឹមក្នុងការបន្តអោយ Edinson Cavani លេងអោយMan.Utd រហូតដល់បញ្ចប់រដូវកាលនេះ ក្រោយពីកុងត្រារបស់ខ្សែប្រយុទ្ធអន្តរជាតិ អ៊ុយរូហ្គាយរូបនេះ នឹងផុតកំណត់នៅពេលបញ្ចប់រដូវកាលនេះ ។អ្នកចាត់ការទូទៅសញ្ជាតិអាឡឺម៉ង់ក៏ទើបតែបានផ្តល់ឪកាសសម្រាប់ខ្សែប្រយុទ្ធដ៏មានបទពិសោធន៏វ័យ៣៤ ឆ្នាំរូបនេះបង្ហាញខ្លួនចូលលេង ទល់នឹងក្រុម Burnley ក្នុងក្របខ័ណ្ឌ Premier League កាលពីថ្ងៃព្រហស្បតិ៍ និងត្រៀមដាក់អោយរូបគេចូលលេង ការប្រកួតនៅថ្ងៃច័ន្ទជាមួយ Wolverhampton Wanderers ។
លោកRangnic បញ្ជាក់ប្រាប់យ៉ាងដូច្នេះថាៈ ពួកយើងបានសន្ទនាគ្នាពីរបីសប្តាហ៍ចុងក្រោយនេះ គាត់គឺជាកីឡាករដែលខ្ញុំបាននិយាយ ជាមួយច្រើនបំផុត។ ខ្ញុំបានប្រាប់គាត់តាំងពីថ្ងៃដំបូងដែលចូលមកដឹកនាំថាគាត់ជាកីឡាករសំខាន់ម្នាក់។វិជ្ជាជីវៈរបស់គាត់ និងក្រមសីលធម៌ការងាររបស់គាត់គឺអស្ចារ្យណាស់។ ខ្ញុំបានប្រាប់គាត់ថាខ្ញុំចង់ឱ្យគាត់ស្នាក់នៅ រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះព្រោះ គាត់ដឹងថាខ្ញុំអោយតម្លៃគាត់កំរិតណាការពិត ខ្ញុំគោរពគាត់។
Cavani រកបាន១៩គ្រាប់ និងបង្កើតឪកាសបាន៦ ដងក្នុងការបង្ហាញខ្លួន ៤៩ លើកគ្រប់ក្របខណ្ឌប្រកួតទាំងអស់សម្រាប់ក្រុមម្ចាស់ជើងឯក អង់គ្លេស ២០ សម័យ ក្នុងនោះរដូវកាលថ្មីនេះរកបាន២គ្រាប់ក្រោយបង្ហាញខ្លួន១០ប្រកួត។