បរទេស៖ ក្រុមកំពូលតារាងក្របខណ្ឌ Premier League គឺមេឃខៀវ Man City  មានថវិកាថវិកាប្រមាណ១៥០លាន លានផោន​សម្រាប់ទីផ្សារដោះដូរកីឡាករដែលកំពុងបើកដំណើរការជាលើកទី២នៅខែមករា២០២២នេះ។ក្រោយពីក្លឹបបានដំណើរការធ្វើអាជីវកម្ម​លក់កីឡាករមួយចំនួនរួចហើយនៅក្នុងខែនេះ គឺការផ្ទេរ Ferran Torres ទៅកាន់ ក្លឹបយក្សអេស្បាញ ​Barcelona ក្នុងរង្វង់ទឹកប្រាក់៥៥ លានអឺរ៉ូរួចទៅហើយនោះ។

Man City were Ferran Torres' stepping stone but he may have fallen in the  river with Barca move - Dominic Farrell - Manchester Evening News

គួរបញ្ជាក់ថាអ្នកចាត់ការសញ្ជាតិអេស្បាញលោក Pep Guardiola មានទំនាក់ទំនងក្នុងការចុះហត្ថលេខាចង់បាន ខ្សែប្រយុទ្ធ​កណ្តាលជួរមុខថ្មីម្នាក់អស់រយៈពេលជាច្រើនខែមកហើយ។ ដូច្នេះដោយយោងគេហទំព័រ  Manchester Evening News បានចុះផ្សាយថាៈ ការលក់ Torres មានន័យថាថវិកាផ្ទេររបស់ក្រុមម្ចាស់ជើងឯករង Champion League បាន​កើន​ឡើងនៅ​ចន្លោះពី ៨៤ ដល់ ១៥០ លានផោនរួចទៅហើយ។

Pep Guardiola, the only Spanish coach nominated for The Best awards

Harry Kane របស់ Tottenham Hotspur នៅតែជាគោលដៅចម្បងរបស់លោក Guardiola ខណៈ Erling Braut Haaland របស់ Dortmund និង Dusan Vlahovic របស់ Fiorentina គឺជាបេក្ខភាពអាទិភាពបន្ទាប់ដែលកំពុងតាមដាន​យ៉ាង​ដិត​ដល់​ផងដែរ ។Man.City ក៏បានលក់ Angelino ទៅ RB Leipzig, Jack Harrison ទៅ Leeds United និង Lukas Nmecha ទៅ Wolfsburg ក្នុងតម្លៃសរុប ៣៤.៩២លានផោនដោយយោងតាម ​​​​ transfermarkបានចុះផ្សាយថា ការងារនេះ​បាន​ហុចផល់ដល់ការពង្រឹងហិរញ្ញវត្តុបន្ថែមទៀតសម្រាប់ក្លឹបនៅលីកកំពូលអង់គ្លេសមួយនេះ៕

 

ប្រភពព័ត៍មាន៖ Sportsmole