បរទេស៖ Christian Eriksen បានថ្លែងអំណរគុណប្រិយមិត្តគាំទ្រ និងជាពិសេសគឺបានបើកចំហរពីក្តីសុបិន្ត ដើម្បីលេងអោយ​ក្រុមជម្រើស​ជាតិ​ដាណឺម៉ាកក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២២ខាងមុខ នៅក្នុងបទសម្ភាសន៍ក្នុងទូរទស្សន៍​ជាលើកដំបូងរបស់ខ្លួន ក្រោយរងការវាយប្រហារដោយជំងឺ គាំងបេះដូងរួ​ចមក។

Christian Eriksen hopes to return for Denmark at World Cup | Daily Sabah

អតីតខ្សែបម្រើកណ្តាលក្រុមមាន់ខ្នាយមាស Tottenham បានដួលសន្លប់បាត់មាត់បាត់ករក្នុងអំឡុង​ពេលការប្រកួត​វគ្គចែកពូលព្រឹត្តិការណ៏ Euro ២០២០ ខណៈ ដាណឺ​ម៉ាក​ធ្វើ​ជា​ម្ចាស់​ផ្ទះទទួលភ្ញៀវហ្វាំងឡង់កាលពីខែមិថុនាឆ្នាំមុន ។

Christian Eriksen Video By B/R Football

 

ទោះ​យ៉ាងណាក្រោយទទួលការព្យាបាលយ៉ាង យកចិត្ត​ទុក​ដាក់ពីសំណាក់ក្រុមគ្រូពេទ្យរួចមកខ្សែបម្រើវ័យ ២៩ ឆ្នាំរូបនេះ ត្រូវ​បាន​ផ្តល់យោបល់ជាច្រើនថារូបគេនិងមិនទំនងអាច​បន្ត​អាជីពបាល់ទាត់សាជាថ្មីបានទៀតឡើយ​ ក្រោយក្រោយត្រូវ​​សង្គ្រោះ​​ជីវិត​នៅលើទីលានប្រកួតរួចមក។ យ៉ាងណាមិញបច្ចុប្បន្ន Eriksen ត្រូវបានបន្តព្យាបាល និងបំពាក់ដោយឧបករណ៍ជំនួយដល់បេះដូង ( Implantable Cardioverter Defibrillator) ស្របពេលថ្មីៗនេះអតីតយុវជនថ្នាលក្លឹប Ajax បានត្រលប់ទៅហ្វឹកហាត់ជាមួយក្លឹបកុមារភាពរបស់ខ្លួន Odense Boldklub ជាមួយនឹងគោលដៅចង់វិលត្រលប់ទៅប្រកួតប្រជែងនៅក្នុងលីកកំពូលអឺរ៉ុបសាជាថ្មីម្តងទៀត។

 

Inter Milan គឺជាក្លឹបចុងក្រោយដែលបានបង្ខំចិត្តបញ្ចប់កិច្ចសន្យាជាមួយ Eriksen នៅកីឡាដ្ឋាន San Siro កាលពីខែមុន  ប៉ុន្តែបញ្ហាទាំងអស់នេះមិនបានបំផ្លាញការតាំងចិត្តរបស់គាត់ ក្នុងការប្តេជ្ញាចិត្តវិលត្រលប់ទៅបន្តអាជីព និងផ្តោតលើ​ការ​វិលត្រលប់ទៅជួយជម្រើសជាតិខ្លួននៅព្រឹត្តិការណ៍ World Cup 2022 ដែលនឹងត្រូវចាប់ផ្តើមតាមការគ្រោងទុកពីថ្ងៃទី២១វិច្ឆិកា ២០២២ ដល់​ថ្ងៃទី​១៨ធ្នូ២០២២៕

 

ប្រភពព័ត៍មាន៖ Metro