បរទេស៖ Chelsea បានគ្រប់គ្រង​​ក្នុងការ​ប្រកួត​ពាន League Cup វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្ររបស់ពួ​ក​គេ​​ជាមួយនឹង​ក្រុម Tottenham ស្របពេល​ដែល​ខ្សែ​ប្រយុទ្ធ Romelu Kukaku បាន​វិល​ចូល​​លេង​វិញ ក្នុង​ពេលក្រុម​ខ្លួន​បានទទួល​ជ័យជម្នះក្នុងលទ្ធផល ២-០ ក្នុង​ការ​ប្រកួត​ជើង​ទី​១ កាលពីថ្ងៃពុធ​។

ក្រុមរ​បស់​លោក Thomas Tuchel កំពុង​តែ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅកាន់​វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​ពាន League Cup ជា​លើក​ដំបូង​ បើគិត​ចាប់​តាំងពីឆ្នាំ​២០១៩ ក្រោយពីបានផ្តួលក្រុមស្ថិត​ក្នុង​ទីក្រុងឡុងដ៍​តែមួយ Tottenham នាកីឡដ្ឋាន Stamford Bridge​។ ខ្សែបម្រើ​ប្រយុទ្ធ Kai Havertz បាន​ជួយ​ឲ្យក្រុម Chelsea រក​បាន​គ្រាប់បាល់​មុន នៅមុន​ពេល​ការ​ធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួនឯង​របស់​កីឡាករ Ben Davies បាន​បន្ថែម​ការ​នាំមុខ​របស់ពួក​គេនៅ​មុន​ពេល​បញ្ចប់​តង់ទី​១តែម្តង​។

បើ​ទោះ​បី Chelsea មិន​អាច​រក​បាន​គ្រាប់បាល់​បន្ថែម​ទៀត​ក្នុងការ​ប្រកួតនេះក៏ដោយ ប៉ុន្តែ ពួក​គេ​នឹង​ធ្វើ​ដំណើរទៅកាន់​ទឹក​ដីក្រុម Tottenham សម្រាប់​ការ​ប្រកួត​ជើង​ទី​២ នៅ​ថ្ងៃ​ទី​១២ ខែមករា ក្នុងនាម​ជាក្រុមមានក្តី​សង្ឃឹម​ខ្ពស់ក្នុងការ​ឈាន​ទៅ​វគ្គផ្តាច់​ព្រ័ត្រ ដើម្បី​ប្រកួត​ជាមួយនឹងក្រុម Liverpool ឬ Arsenal​។ ការ​ប្រកួត​ជើង​ទី​១​ ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​របស់ Liverpool ដែល​ត្រូវ​បាន​គ្រោង​រៀប​ចំឡើងនៅ​រាត្រីនេះ ត្រូវ​បាន​ពន្យារ​ពេលរហូត​ដល់​សប្តាហ៍​ក្រោយ ក្រោយពី​ការ​ផ្ទុះ​ការ​ឆ្លង​វីរុស​កូរ៉ូ​ណា ក្នុង​ចំណោមក្រុម​របស់​លោក Jurgen Klopp​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia