បរទេស៖ ខ្សែ​ប្រយុទ្ធ Lionel Messi របស់​ក្លិប Paris St Germain បាន​វិល​ទៅកាន់​ទីក្រុង​ប៉ា​រីស​វិញ ក្រោយពី​ទទួល​លទ្ធផលតេស្ត​វិជ្ជ​មាន​លើ​វីរុស​កូវីដ ១៩ ហើយ​និង​ចូល​ហ្វឹហាត់​វិញ ក្នុង​ពេល​ឆាប់​នេះ​។ នេះបើយោង​ទៅ​តាម​ការ​ប្រកាស​របស់ក្លិប​ស្ថិតក្នុងក្រប​ខ័ណ្ឌ Ligue 1 មួយនេះ​កាលពីថ្ងៃពុធ​។ Messi បាន​ស្ថិតក្នុង​ចំណោម​កីឡាករ​របស់ PSG ដែល​ទទួល​បាន​លទ្ធផល​វិជ្ជ​មាន​កាលពីថ្ងៃ​អាទិត្យ​។

កីឡាករ​វ័យ​៣៤​ឆ្នាំ​រូបនេះ បាន​ស្ថិត​ក្នុង​ប្រទេស​អាហ្សង់ទីន ក្នុង​ពេល​ដែល​ទទួល​លទ្ធផល​តេស្ត​វិជ្ជ​មាននោះ​។ Messi ដែល​ជា​ម្ចាស់​ពាន​បាល់មាស Ballon d’Or ៧​សម័យ​កាល បាន​អវត្តមាន​ក្នុង​ពេលក្រុមខ្លួន​បាន​យកឈ្នះលើក្រុម​ស្ថិតក្នុង​ក្រប​ខ័ណ្ឌលំ​ដាប់​ទី​៣ Vannes ក្នុងលទ្ធផល ៤-០ កាលពីថ្ងៃ​ចន្ទ ក្នុងការប្រកួត​ពាន French Cup វគ្គ​៣២​ក្រុម​ចុងក្រោយ​។ ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​អាហ្សង់ទីន Messi បាន​ចូល​រួម​ជាមួយនឹង​ក្លិប PSG ពីក្លិប Barcelona កាល​ពី​ខែ​សីហា និង​បាន​ស៊ុតបាល់​បញ្ចូល​ទី​៦​គ្រាប់ ក្នុងការ​ប្រកួត​១៦​​លើក ក្នុង​រាល់​យុទ្ធនា​ការ​ទាំង​អស់ សម្រាប់ PSG​​។

ក្រុម​របស់លោក Mauricio Pochettino កំពុង​តែ​ឈរ​លើកំពូល​តា​រាង​នៃក្របខ័ណ្ឌ Ligue 1 ដោយ​មាន​៤៦ពិន្ទុពីការ​ប្រកួត​១៩​លើ ដោយ​នាំ​មុខ​១៣លើក្រុមលេខ​២ Nice​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia