បរទេស៖ ការវិលត្រឡប់របស់ Cristiano Ronaldo ទៅកាន់ទឹកដី Old Trafford ត្រូវបានមជ្ឈដ្ឋានបាល់ទាត់មួយចំនួនមើលឃើញថា កំពុងតែបង្ក​ឱ្យមាន​ភាពតានតឹងនៅក្នុងក្រុមជម្រើសដំបូង ក្រោមការដឹកនាំរបស់គ្រូបង្វឹកបណ្តោះអាសន្នលោក Ralf Rangnick នាពេលបច្ចុប្បន្ន។

Ralf Rangnick accused of repeating Ole Gunnar Solskjaer's Cristiano Ronaldo mistake - Mirror Online

 

ក្រុមជើងឯកអង់គ្លេស២០សម័យទើបតែបរាជ័យក្នុងលទ្ធផល ១ទល់និង0 ក្រោមថ្វីជើងក្រុមភ្ញៀវ Wolverhampton នៅក្របខណ្ឌ Premier League កាលពីថ្ងៃច័ន្ទ ខណៈខ្សែការពារ Luke Shaw បានស្នើដោយលើកឡើងពីទម្រង់លេង​របស់ក្រុម​ថា​លេងមិនស៊ីសង្វាក់គ្នា ។​ បើយោងទៅតាមគេហទំព័រ The Express បានចុះផ្សាយថា Harry Maguire, Edinson Cavani និង Mason Greenwood ស្ថិតក្នុង​ចំណោម​កីឡាករ​ដែលបង្ហាញទម្រង់លេងមិនបានល្អជាមួយទម្រង់លេង ៤-២-២-២ របស់លោក Rangnick។

Three Man Utd stars grumble about 'undroppable' Ronaldo as 'crisis' grows

វត្តមាន​របស់​ Ronaldo ក៏ត្រូវបានបង្ហាញអោយឃើញ​ពីការ​ព្រួយ​​បារម្ភ​អំពីឥទ្ធិ​ពលរបស់​ខ្សែ​ប្រយុទ្ធស្លាបរូបនេះនៅក្នុងក្លឹបផងដែរ។ ប្រភពបន្តថា ​បន្ទប់​ផ្លាស់​​សំលៀកបំពាក់ដែលធ្លាប់តែអ៊ូអរបាន ប្រែក្លាយជា​បន្ទប់តូចៗជាច្រើន ដែល​ធ្វើអោយការ ជួបជុំគ្នាមានការលំបាក និងជាការ​រិះគន់​ដែល​ត្រូវបានលើកឡើងជាចំហរពីសំណាក់អតីត ប្រធាន​ក្លឹប Gary Neville បន្ទាប់​ពីប្រកួតស្មើជាមួយ Newcastle United កាលពីថ្ងៃទី ២៧ ខែធ្នូ។

Gary Neville makes brutally honest Manchester United claim

Ronaldo ស៊ុតបញ្ចូលទីបាន ១៤ ដងក្នុងការបង្ហាញខ្លួន ២១ លើកសម្រាប់ Man United ក្នុងនោះរកបាន៨ នៅPremier League  ។​ក្រុមរបស់លោក Rangnick ត្រៀមប្រកួតជាមួយក្រុមAston Villaក្រោមការដឹកនាំរបស់លោក Steven Gerrard សម្រាប់ការប្រកួត ពានរង្វាន់ FA Cup នៅថ្ងៃទី ១០ ខែមករា មុនពេលជួបគ្នាសាជាថ្មីនៅក្របខណ្ឌ  Premier League ប្រាំថ្ងៃបន្ទាប់៕

 

ប្រភពព័ត៍មាន​៖ Sportsmole